មកទល់ម៉ោងនេះ ដ្បិតថាបទចម្រៀងបើកឆាករបស់អ្នកនាង មាស លក្ខិណា និង ដៃគូគឺលោក អ៊ុង សុផល្លី ដែលមានចំណងជើងថា “ចាំស្កកខកអស់” ដែលចេញក្នុងអំឡុងចូលឆ្នាំ ត្រូវផុតរយ:ពេលរាំលេងចូលឆ្នាំ ក៏គេកត់សម្គាល់ថាអត្ថន័យ និង សាច់ភ្លេងរបស់បទចម្រៀងនេះ កាន់តែមានអ្នកស្ដាប់ច្រើនឡើង និងមានអ្នកទទួលស្គាល់ខ្លាំងឡើង។
ចម្រៀងមួយបទនេះ ត្រូវបានអ្នកស្ដាប់ចាក់បន្លឺ ក្រោយរដូវចូលឆ្នាំ ជាហូរហែរ ដោយខ្លឹមសារ និងទឹកដមសំនៀងរបស់អ្នកទាំងពីរ ត្រូវបានអ្នកស្ដាប់ភាគច្រើនសរសើរថាពិរោះ និងមានអត្ថន័យមិនចាញ់បទចម្រៀងរបស់តារាចម្រៀងល្បីៗជំនាន់មុននោះផង។អ្នកនាង មាស លក្ខិណា បានថ្លែងបញ្ជាក់ក្រោយពីបទ”ចាំស្កខកអស់” របស់ខ្លួនកាន់តែមានគេស្គាល់ថា អ្នកនាង និងដៃគូចម្រៀង មានអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំង ដែលបានចេញបទនិពន្ធថ្មីបើកឆាកជាមួយ លោក អ៊ុង សុផល្លី ហើយត្រូវបានគេស្គាល់ច្រើនឡើង និងថាបទចម្រៀងមួយនេះពិរោះត្រូវចិត្តមហាជន។
អ្នកនាងថាខ្លួនមិនស្ដាយរឿងបទ”ចាំស្កកខកអស់” មិនផ្ទុះក្នុងអំឡុងពេលចូលឆ្នាំ តាមការចង់បាននោះទេ ប៉ុន្តែផ្ទុយទៅវិញគឺអ្នកនាងសប្បាយចិត្ត ដែលបទចម្រៀងជាស្នាដៃបើកឆាករបស់ខ្លួន កាន់តែមានគេស្គាល់។ ចម្រៀងមួយបទនេះ ត្រូវបានគេចាក់បន្លឺ តាមទីសាធារណៈ និងតាមវិទ្យុច្រើនឡើងនាពេលចុងក្រោយ ដោយក្រឡេកទៅមើលMV ទាំងបទចម្រៀង និង Full MV របស់អ្នកនាងឯណោះវិញ ក៏មានអ្នកចូលស្ដាប់ច្រើនដង មិនចាញ់បទផ្ទុះរបស់យុវវ័យ។ តារាចម្រៀង ដែលត្រូវគេស្គាល់ថា ជាអ្នកលក់ត្រីងៀតគ្មានជាតិគីមីល្បីល្បាញនៅលើហ្វេសប៊ុករូបនេះបន្តថា ក្រោយពីបទដំបូង”ចាំស្កកខកអស់” ជាមួយលោក អ៊ុង សុផល្លី ទទួលបានការគាំទ្របែបនេះ អ្នកនាង និង លោក នឹងមានគម្រោងចេញបទថ្មីៗរួមគ្នាបន្ថែមទៀតដើម្បីមហាជន។ ចង់ដឹងថាបទរបស់អ្នកទាំងពីរ ស្ដាប់កាន់តែយូរ កាន់តែពិរោះកម្រិតណា សូមអញ្ជើញស្ដាប់កម្សាន្ត៖