Skip to content

ឋាន​ព្រះឥន្ទ​ សម្រេច​បំណង​ពិធីករ​កម្ម​វី​ធី​លំដាប់​ពិភពលោក​ ​អ្នកនាង​ ចាន់​ កែវ​និមល​ និង​លោក​ ជា​ វិបុល​ ហោះ​ទៅ​ម៉ាកាវ​

តាម​ការ​បង្ហើប​របស់​កំពូល​ពិធីករ​ក្នុង​កម្មវិធី​លំដាប់​ពិភពលោក​ អ្នកនាង​ ចាន់​ កែវ​និមល​ និង​លោក​ ជា​ វិបុល​ ឱ្យ​ដឹង​ថា​ នេះ​គឺជា​លោក​ដំបូងបង្អស់​ហើយ​ ដែល​ជា​ដៃគូ​ពិធីករ​ ពិធី​ការិនី​រួមគ្នា​ជាង​ ៥ឆ្នាំ​មក​ហើយ​នោះ​សុខចិត្ត​ផ្អាក​ការងារ​សិល្បៈ​ក្នុង​ស្រុក​មួយ​រយៈ​សិន​ ហើយ​ហោះ​ទៅ​កម្សាន្ត​នៅ​ប្រទេស​ចិន​-ម៉ាកាវ​ ដែល​មានការ​ជួយ​ជ្រោមជ្រែង​ផ្ដល់​ឱកាស​ពី​ក្រុមហ៊ុន​ហង្ស​ម្ចាស់ដី​ នាំ​អ្នកឈ្នះ​រង្វាន់​ពី​គម្រោង​ឋាន​ព្រះឥន្ទ​ ប្រមាណ​ជាង៦០នាក់​ទៅ​កម្សាន្ដ​។

អ្នកនាង​ ចាន់​ កែវ​និមល​ ប្រាប់​ឡា​រ៉ែ​នថា​ សម្រាប់​គម្រោង​ចេញ​ដើរ​ក្រៅប្រទេស​ មិនថា​ជា​លក្ខណៈ​ធ្វើការ​ ឬ ដើរលេង​ អ្នកនាង​ និង​លោក​ ជា​ វិបុល​ មិនដែល​បាន​ដើរ​ជាមួយគ្នា​សោះតែ​ម្ដង​ ថ្វី​ដ្បិតតែ​អ្នកនាង​ និង​លោក​ គឺ​ដៃគូ​ពិធីករ​ ពិធី​ការិនី​ជាមួយគ្នា​មិន​តិច​ជាង៥ឆ្នាំ​។

អ្នកនាង​ថា​ កន្លងមក​ក្រុមហ៊ុន​ហង្ស​មាស​ និង​ក្រុម​ហ៊ុន​ផ្សេង​ៗ ក៍​រៀប​គម្រោង​ និង​អញ្ជើញ​ឱ្យ​អ្នកនាង​ និង​លោក​ បាន​ចេញ​ធ្វើការ​ជាមួយគ្នា​នៅ​ក្រៅប្រទេស​ច្រើន​លើក​មក​ហើយ​ ប៉ុន្តែ​បាន​ត្រឹមតែ​រៀប​គម្រោ​ងក៍​រំសាយ​វិញ​ ហើយ​បើ​ក្រុមហ៊ុន​ដែល​បាន​អញ្ជើញ​ ក៍​សុទ្ធតែ​ស្នើ​មក​ខុសពេល​ទំនេរ​គ្នា​។ អ្នកនាង​ថា​ គឺជា​លើក​ទី១​ ដែល​ក្រុមហ៊ុន​ហង្ស​ម្ចាស់ដី​ បាន​ផ្ដល់​ឱកាស​អោយ​អ្នកនាង​ និង​លោក​ ជា​ វិបុល​ បាន​ចេញក្រៅ​ប្រទេស​រួមគ្នា​ ដោយ​ក្រៅពី​ដឹកនាំ​អ្នកឈ្នះ​រង្វាន់​ពី​ការទិញ​ចម្ការ​ក្នុង​គម្រោង​ឋាន​ព្រះឥន្ទ​ ទៅ​កម្សាន្ត​នៅក្នុង​ទីក្រុង​ម៉ាកាវ​រយៈពេល២យប់៣ថ្ងៃ​ ក៍​តម្រូវ​អោយ​ អ្នកនាង​ និង​លោក​ បង្កើត​អនុស្សាវរីយ៍​សប្បាយ​ៗជាមួយ​ម្ចាស់​ចម្ការ​ និង​ក្រុមការងារ​ទាំង​ជាង៦០នាក់​នោះ​ ដើម្បី​ថត​ទុកជាឯកសារ​ផង​ដែរ​។ អ្នកនាង​ថា ​ខ្លួន​មិន​មាន​អ្វី​ចម្លែក​ចិត្ត​នោះ​ទេ​ ដោយសារតែ​ការ​ចេញ​ដើរ​ក្រៅប្រទេស​រួមគ្នា​ជាមួយ​លោក​ ជា​ វិបុល​ លើក​នេះ​គឺជា​ដំណើរ​ឆ្ងាយ​ការងារ​ ដែល​មុន​ខុសពី​ចេញ​ដើរ​ឆ្ងាយ​ៗនៅ​តាម​បណ្ដា​ខេត្ត​កន្លងមក​។

លោក​ ជា​ វិបុល​ និយាយ​ថា​ ដំណើរ​ក្រៅ​ស្រុក​ជាមួយ​អ្នកនាង​ ចាន់​ កែវ​និមល​ លើក​នេះ​ អាច​ចាត់ទុកថា​ជា​រឿង​កម្រ​ ហើយក៏​ប្លែក​អារម្មណ៍​ផង​ដែរ​ ដោយសារតែ​ពេល​កន្លងមក​ លោក​ ឬ អ្នកនាង​ ធ្លាប់តែ​ចេញ​ដើរ​ក្រៅប្រទេស​ ជាមួយ​ភរិយា​ ឬ ស្វាមី​ ជា​លក្ខណៈ​គ្រួសារ​ ប៉ុន្តែ​ពេលនេះ​ គម្រោង​ឋាន​ព្រះឥន្ទ​ ដែល​លោក​ និង​អ្នកនាង​ធ្វើជា​ពិធីករ​អោយ​ជាប្រចាំ​ បាន​ធ្វើអោយ​លោក​ និង​អ្នកនាង​ បាន​ចេញក្រៅ​ប្រទេស​រួមគ្នា​។ យ៉ាងណាមិញ​លោក​ថា​ នោះ​ក៏​ដោយសារតែ​ក្រុម​បាន​សម្រួល​ពេលវេលា​ខុសពី​ថ្ងៃសៅរ៍​អាទិត្យ​ និង​ថ្ងៃ​ថត​កម្មវិធី​របស់​ក្រុមហ៊ុន​ហង្ស​មាស​ផង​ដែរ​ កុំអី​មិន​អាច​ទទួលការ​ងារ​នេះ​បាន​ឡើយ​។

Leave a Reply

Your email address will not be published. Required fields are marked *