Skip to content

សេវា​ 5G​ វៀតណាម​តេ​ស្ត​បាន​ដោយ​ជោគជ័យ​លើកដំបូង​បង្អស់​

កាលពី​ថ្ងៃទី25​ ខែមេសា​ ​;Viettel​ Group​ ដែល​ជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ដ៏​ធំ​មួយ​របស់​វៀតណាម​ បាន​ធ្វើការ​សាកល្បង​បានសម្រេច​នូវ​ការ​ចេញផ្សាយ​សេវា​ 5G​ នៅក្នុង​តំបន់​ Hoàn​ Kiếm​ នៃ​ទីក្រុង​ហាណូយ​។

តាម​ការ​ឱ្យ​ដឹងពី​ Viettel​ គឺ​ ល្បឿន​អ៊ី​នធើ​ណិ​ត 5G​ ដែលគេ​សាកល្បង​នោះ​ មាន​ចន្លោះ​ពី600​ ទៅ​ 700Mbps​ ដែល​ស្មើនឹង​ល្បឿន​សេវា​ 5G​ របស់​ក្រុមហ៊ុន​ Verizon​ នៅក្នុង​សហរដ្ឋអាមេរិក​ដែរ​។ កាលពីដើម​ខែមេសា​ ក្រុមហ៊ុន​នេះ​បាន​សាងសង់​ស្ថានីយ​ 5G​ ដំបូង​នៅ​វៀតណាម​ នៅក្នុង​តំបន់​ Hoàn​ Kiếm​។ ស្ថានីយ2​ ទៀត​ គឺ​ស្ថិតនៅ​តំបន់​ Duy​ Tan​ និង​ Tran​ Huu​ Duc​ ក្នុង​ទីក្រុង​ហាណូយ​ដូចគ្នា​។

តាមរយៈ​ការសាកល្បង​សេវា​ 5G​ ចាប់ពី​ខែមេសា​នេះ​ វៀតណាម​បាន​សាង​កេរ្តិ៍ឈ្មោះ​របស់​ខ្លួន​ថែម​មួយ​កម្រិត​ទៀត​ ក្លាយជា​ប្រទេស​ជឿនលឿន​មួយ​លើ​ពិភពលោក​។ បច្ចុប្បន្ន​នេះ​មានតែ​សហរដ្ឋអាមេរិក​ និង​កូរ៉េ​ខាងត្បូង​ប៉ុណ្ណោះ​ ដែល​កំពុង​ចាប់ផ្ដើម​ដាក់​ដំណើរការ​សេវា​ 5G​ ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​។

ក្រៅពី​ក្រុមហ៊ុន​ Viettel​ នេះ​ ក្រុមហ៊ុន​ MobiFone​ ក៏​ទទួល​បាន​អាជ្ញាប័ណ្ណ​ខាង​សេវា​ 5G​ នេះ​ដែរ​ ដោយ​សម្រាប់​ការ​ធ្វើតេស្ត​រយៈពេល​ 1ឆ្នាំ​ ចាប់ពី​ថ្ងៃទី23​ ខែមេសា​ ឆ្នាំ2019​ ដល់​ថ្ងៃទី22​ ខែមេសា​ ឆ្នាំ2020​។ ក្រុមហ៊ុន​ទូរគមនាគមន៍​ធំ​មួយទៀត​នៅ​វៀតណាម​ ឈ្មោះ​ VNPT​ VinaPhone​ មិនទាន់​បង្ហាញ​គម្រោង​ទាក់ទង​នឹង​សេវា​ 5G​ នេះ​នៅឡើយ​៕

Leave a Reply

Your email address will not be published. Required fields are marked *