ថ្មីៗនេះ វេបសាយVerizon បានប្រកាសបញ្ចេញតម្លៃកុម្ម៉ង់ទិញស្មាតហ្វូន Galaxy S10 5G ជម្រើស RAM 256GB តម្លៃ 1,299ដុល្លារ ឯជម្រើស 512GB តម្លៃ 1,399ដុល្លារ។
ចំពោះ Galaxy S10+5G តម្លៃចាប់ផ្តើមគឺ 1,599ដុល្លារ(ប្រភពមិនបញ្ជាក់ជម្រើស RAM ទេ)។ នៅក្នុងនោះដែរ ប្រសិនបើអ្នកកុម្ម៉ង់ទិញពីឥឡូវនេះ អ្នកនឹងទទួលបានរបស់ថែមជាកញ្ចប់ VIPតែម្ដង មានដូចជាកាស Galaxy Buds មួយ ឆ្នាំងសាកឥតខ្សែ Samsung Wireless Charging មួយ និង Samsung Charging Battery Pack មួយមកជាមួយស្រាប់។
ចំពោះកាលបរិច្ឆេទផុតកំណត់បញ្ជាទិញ គឺត្រឹមថ្ងៃទី15 ខែឧសភា ឆ្នាំ2019។
ចំណែកឯទីក្រុងចំនួន 20 ដែលប្រកាសជាផ្លូវការថា នឹងអាចដំណើរការប្រព័ន្ធ 5Gបាន មានដូចជា ទីក្រុងអាត្លង់តា (Atlanta), ទីក្រុងបូស្តុន(Boston), ទីក្រុងឆាឡុត(Charlotte), ទីក្រុងស៊ីនស៊ីននេទី(Cincinnati), ទីក្រុងខ្លេវលែនដ៍(Cleveland), ទីក្រុងខូឡាំបឹស(Columbus), ទីក្រុងដាល្លាស(Dallas), ទីក្រុងដេស ម៉ោញនេស(Des Moines), ទីក្រុងឌែនវើរ(Denver), ទីក្រុងឌីត្រយ (Detroit), ទីក្រុងហ៊ូស្តុន(Houston), ទីក្រុងអ៊ីនឌាណាផូលីស៍(Indianapolis), ទីក្រុងឃែនសាស់ ស៊ីធី(Kansas City), ទីក្រុងលីតធើល រ៉ក់ (Little Rock), ទីក្រុងមែមហ្វ៊ីស៍ (Memphis), ទីក្រុងហ្វ៊ីនិកស៍(Phoenix), ទីក្រុងផ្រូវីឌែនស៍(Providence), ទីក្រុងសាន់ឌីអេហ្គោ(San Diego), ទីក្រុងសល លេក ស៊ីធី (Salt Lake City) និងវ៉ាស៊ីនតោន ឌីស៊ី(Washington DC)។
អ្នកអាចរកទិញបានតាមរយៈ link នេះ៖ [Verizon](https://www.verizonwireless.com/?vendorid=CJM&;jspName=https%3A%2F%2Fwww.verizonwireless.com%2Fsmartphones%2Fsamsung-galaxy-s10-5g%2F&;AID=11552181&;SID=hadlee.simons&;PUBID=8746582&;cjevent=64ed9dd367d111e983bb00ed0a180512 )