Skip to content

អាការ​ជំងឺ​ នាយ​ សាន​ ម៉ៅ​ រើ​ឡើងវិញ​កាន់តែ​ធ្ងន់​គួរ​ឱ្យ​បារម្ភ​ ​

យោង​តាម​ការ​បង្ហោះ​របស់​លោក​ សុះ​ ម៉ា​ច តារាចម្រៀង​ជើងចាស់​ និង​ជា​អតីតប្រធាន​ សមាគមន៍​សិល្បករ​ខ្មែរ​ បាន​អះអាង​ថា​ ស្ថានភាព​ជំងឺ​របស់​នាយ​ សាន​ ម៉ៅ​ បាន​រើ​ឡើងវិញ​ និង​ធ្ងន់​គួរ​ឱ្យ​បារម្ភ​ ដោយ​នាយ​ត្រូវ​ពេទ្យវះកាត់​បំពង់ខ្យល់​នៅត្រង់​បំពង់​ករ​ ដែល​មិន​អាច​ឲ្យ​នាយ​ និយាយ​បាន​នោះ​ឡើយ​។ នាយ​បាន​ត្រឹមតែ​ងក់ក្បាល​ និង​ រង់ចាំ​ស្ថានការណ៍​ ក្រោយ​វេជ្ជបណ្ឌិត​ នឹង​ធ្វើការ​វះ​ផ្ចឹ​តបំពង់ក​ប៉ុណ្ណោះ​ ខណ:ដែល​គ្រួសារ​ ក៏​ប្រកាស​ថា​ ជិត​អស់​ដង្ហើម​ ក្នុង​ការ​យក​ប្រាក់​មក​ព្យាបាល​លោក​ទៅ​ហើយ​។

លោក​ សុះ​ ម៉ា​ច បាន​បង្ហោះ​ក្រោយពី​ចុះទៅ​សូរ​សុខទុក្ខ​ ដោយ​ផ្ទាល់​ដល់​មន្ទីរពេទ្យ​ថា​ “ថ្ងៃនេះ​តំណាង​ឱ្យ​សមាគម​សិល្បករ​ខ្មែរ​ អ្នកនាង​ ចន​ច័ន្ទ​លក្ខិ​ណា​ និង​លោក​ហេង​ឡុង​ ។ខ្ញុំបាទ​រួម​ទាំង​បងប្អូន​ សិល្បករ​សិល្ប​ការិនី​ បាន​ទៅ​សួរសុខទុក្ខ​លោក​ សាន​ ម៉ៅ​ រៀមច្បង​សិល្បករ​ ផ្នែក​ល្ខោន​និង​កំប្លែង​ ដែល​ចូល​សម្រាក​នៅ​មន្ទីរពេទ្យ​ជា​លើក​ទី៤ព្យាបាល​ជំងឺសួត​បេះដូង​ និង​វះកាត់​ដុំ​សាច់​នៅ​បំពង់ក​។

សូម​បញ្ជាក់​ថា​ នាយ​បាន​ធូរស្រាល​ខ្លះ​ហើយ​ក្រោយពី​ត្រឡប់​មក​ពី​ព្យាបាល​ នៅ​ប្រទេស​ថៃ​ កាលពី​ចូលឆ្នាំ​ចិន​កន្លងមក​ ដោយ​អាច​បរិភោគ​បាន​ដើរ​បាន​និយាយ​បាន​។ទើបតែ​ប៉ុន្មាន​ថ្ងៃនេះ​ ជំងឺ​ហាក់​រើ​ឡើងវិញ​ តម្រូវ​ចូល​សង្រ្គោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ជោ​រៃ​ ភ្នំពេញ​ និង​កំពុង​សម្រាក​ក្នុង​បន្ទប់១៣០៣​។ពេលនេះ​នាយ​មិន​អាច​និយាយ​បានទេ​ បាន​ត្រឹមតែ​ងក់ក្បាល​ និង​បង្ហូរទឹក​ភ្នែក​ដកដង្ហើម​ តាម​រន្ធ​ដែល​ចោះ​ត្រង់​បំពង់ក​ រង់ចាំ​ខែក្រោយ​វះកាត់​ និង​ដេរ​បំពង់ក​ ទើប​អាច​សង្ឃឹមថា​ អាច​និយាយ​បាន​ខ្លះ​វិញ​។ បើ​តាម​ការ​រៀបរាប់​ពី​ភរិយា​ របស់​លោក​ដែល​មើលថែ​ ទាំង​ក្តុកក្តួល​អួល​ដើមក​ថា​ គាត់​អស់់​លទ្ធភាព​ ក្នុង​ការ​ចំណាយ​ដើម្បី​ព្យាបាល​ស្វាមី​ទៀតហើយ​។ សង្ឃឹមលើ​ចិត្តសប្បុរស​ ពីសំណាក់​សប្បុរសជន​ ក្នុង​និង​ក្រៅប្រទេស​ រួម​ទាំង​បងប្អូន​សិល្បករ​សិល្ប​ការិនី​ ដើម្បី​បន្ត​ព្យាបាល​នាយ​ឲ្យ​ជាសះស្បើយ​វិញ​។ខ្ញុំ​សែន​សង្វេគ​ស្ទើរ​ទប់ទឹក​ភ្នែក​មិនបាន​ ពេល​ឃើញ​ នាយ​ក្នុង​សភាព​បែបនេះ​។ សមាគម​ បាន​ឧបត្ថម្ភ​ថវិកា​មូលនិធិ​សិល្បករ​ចាស់ជរា​ជា​លើក​ទី៤​ ចំនួន២៥០​$ ខ្ញុំបាទ​ក៏​ឧបត្ថម្ភ​ថវិកា​ផ្ទាល់ខ្លួន​ ៥០​$រួម​ទាំង​បងស្រី​ គ្រ​ត៥០​$ផង​ដែរ​។

បើ​លោកអ្នក​មានបំណង​សួរសុខទុក្ខ​ ឬឧបត្ថម្ភ​ដល់​នាយ​សូម​ទាក់ទង​តាម​ទូរស័ព្ទ​លេខ​ ០១២​ ៨២៥​ ៧៣៦​..រឺ​លេខ​ខ្ញុំបាទ​ ០១៧​ ៤៨០​ ១៧៧​…០៨៧​ ២៧៦.៦៦៣​ សូម​អរគុណ​។សូម​ជួយ​ផ្តល់​កម្លាំងចិត្ត​ និង​ឧបត្ថម្ភ​តាម​សទ្ធា​ដល់​នាយ​ផង​!!!ហ៊ឺ​!!ថ្ងៃនេះ​នាយ​សាន​ម៉ៅ​ នាយ​ក្តឹប​ តើ​ថ្ងៃក្រោយ​នរណា​ទៀត​? សូម​ទេវតា​ឆ្នាំ​ថ្មី​ព្រមទាំង​ វត្ថុ​សក្តិសិទ្ធិ​ក្នុង​លោក​ជួយ​ថែរក្សា​ សិល្បករ​សិល្ប​ការិនី​ខ្មែរ​ទាំងអស់​ ឲ្យ​ជៀស​ផុត​ពី​គ្រោះ​អកុសល​ទាំងឡាយ​ផង​!!!”។

ខ្លឹមសារ​របស់​លោក​ ធ្វើឲ្យ​មានការ​សង្វេគ​ចិត្ត​យ៉ាង​ខ្លាំង​ ចំពោះ​មហាជន​ភាគច្រើន​ ដែល​ធ្លាប់តែ​ឃើញ​តារា​កំប្លែង​នាយ​សាន​ ម៉ៅ​ នៅ​លើ​វេទិកា​ និង​ កញ្ចក់​ទូរទស្សន៍​៕

Leave a Reply

Your email address will not be published. Required fields are marked *