Skip to content

សូមកុំ​យល់​ច្រឡំ​! គ្មាន​ទេ​ ការប្រកួត​រវាង​ប្រស៊ី​ល និង​កម្ពុជា​នៅ​ខែមិថុនា​ឆ្នាំនេះ​

មាន​ព័ត៌មាន​មិន​ពិតជា​ច្រើន​បាន​ចេញផ្សាយ​ចាប់តាំងពី​អតីត​គ្រូបង្វឹក​ជម្រើសជាតិ​កម្ពុជា​ដែល​បច្ចុប្បន្ន​ជា​គ្រូបង្វឹក​នៃ​ក្រុម​ភ្នំ​ពេញ​ក្រោ​ន(ឈុត​ធំ​) បាន​និយាយលេងសើច​កាលពី​ថ្ងៃទី1​ ខែមេសា​ ឆ្នាំ2019​ ក្ន​ងឳកាស​ថ្ងៃ​ April​ Fool’s​ Day​។

ការ​និយាយលេងសើច​នេះ​ត្រូវ​បាន​សារព័ត៌មាន​ជាច្រើន​យក​ទៅចុះ​ផ្សាយ​បន្ត​ថា​ ពិតជា​មានការ​ប្រកួត​នោះ​មែន​នៅ​ខែមិថុនា​ខាងមុខនេះ​ ទោះបីជា​មិន​មាន​ប្រភព​ច្បាស់លាស់​ក៏ដោយ​។

ទាក់ទង​នឹង​បញ្ហា​នេះ​ ប្រភព​ដែល​ស្និទ្ធ​នឹង​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ ក្រុម​កម្ពុជា​ត្រូវ​ចូលរួម​ប្រកួត​វគ្គ​ជម្រុះ​ World​ Cup​ 2022​ ជាមួយនឹង​ប៉ាគីស្ថាន​ នៅ​ថ្ងៃទី6​ និង11​ ខែមិថុនា​ ហើយ​មិន​មាន​គម្រោង​អ្វី​ផ្សេង​ដោយឡែក​ជាមួយនឹង​ប្រេស៊ីល​នេះ​ឡើយ​៕

Leave a Reply

Your email address will not be published. Required fields are marked *