ភ្នំពេញ៖ ថ្ងៃពុធ ទី24 ខែមេសា ឆ្នាំ2019 នៅលើអេក្រង់ IMAX® ដែលមានទំហំធំជាងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជាបានធ្វើការចាក់បញ្ចាំងរឿងAvengers: Endgame ដែលមានរយៈពេល 3ម៉ោង 2នាទី នៅឯរោងកុន MajorCineplex by Smart Aeon Mall Sen Sok City រួមជាមួយនឹងវត្តមានភ្ញៀវកត្តិយសជាច្រើន។
Avengers: Endgame គឺជាខ្សែភាពយន្តខ្នាតធំមួយដែលហេ្វនៗរបស់Avengers ទន្ទឹងរង់ចាំហេរ៉ូ (Hero) របស់ខ្លួនជាយូរមកហើយដូច្នេះខាងរោងកុន Major Cineplex by Smartនឹងធ្វើការចាក់បញ្ចាំងស្ទើរតែ 24 ម៉ោងពេញតែម្តងដោយបានបន្ថែម Midnight Show និង Early Show ម៉ោង 07:30។
នៅក្នុងអំឡុងពេលនៃការចាក់បញ្ចាំងរឿង Avengers Endgame ចាប់ពីថ្ងៃព្រហស្បតិ៍ទី២៥ ខែមេសា នេះតទៅនឹងមានការរៀបចំកម្មវិធីពី Oppo និង Grab នៅឯសាខា Major Cineplex by Smart AeonMall 1 និង Major Cineplex by SmartAeon Mall Sen Sok។ រាល់ភ្ញៀវដែលបានអញ្ជើញចូលរួមទស្សនារឿង AvengersEndgame នឹងមានឱកាសឈ្នះរង្វាន់ Limited Edition របស់ Avengers: Endgame ពី Oppo និង Grab។
Avengers: Endame នៅលើអេក្រង់ IMAX® ដែលធំជាងអេក្រង់ធម្មតាដល់ទៅ 4ដងជាមួយនឹងប្រព័ន្ធ Dual-Projector នឹងបង្ហាញរូបភាពគ្រីស្តាល់ភ្លឺជាងមុនបានដល់ទៅ60% និងថ្លាច្បាស់ដូចរូបភាពពិតៗ បានដល់ទៅ 40%។ ចំណែកឯសំម្លេងរញួយដីរបស់ IMAX® នឹងលឺខ្លាំងបានដល់ទៅ 10ដងបើប្រៀបធៀបទៅនឹងប្រភេទអេក្រង់ធម្មតា។ចំណែកឯវិស្វកម្មរូបរាងសាល និងកន្លែងអង្គុយជុំវិញអេក្រង់ IMAX® នាំលោកអ្នកទស្សនាឱ្យទៅកាន់តែជិតជាមួយនឹងសកម្មភាពដូចក្នុងរឿង។
អ្នកដឹកនាំរឿងAvengers: Endgame លោក JoeRusso និងលោក Anthony Russo បានប្រាប់ឱ្យដឹងថារឿង Avengers: Endgame វគ្គផ្ដាច់ព្រ័ត្រូវបានថតដោយកាមេរ៉ា ALEXAIMAX 65mm ទាំងស្រុង ដែលវាជាប្រភេទកាមេរ៉ាឌីជីថល 2Dជំនាន់ថ្មីមួយដែលត្រូវបានផលិតឡើងរវាង ARRI និង IMAX ហើយវាក៏ជាប្រភេទកាមេរ៉ាសម្រាប់ប្រើប្រាស់ក្នុងការថតផលិតខ្សែភាពយន្តខ្នាតធំៗនិងអាចចាក់បញ្ចាំងនៅអេក្រង់របស់ IMAX® តែប៉ុណ្ណោះ។ កាមេរ៉ា ALEXA IMAX 65mm គឺនៅពេលដែលវារួមបញ្ចូលគ្នារវាងដំណើរការឌីជីថលឌីជីថលថ្មីរបស់ IMAX® វានឹងផ្តល់កម្រិតរូបភាពឌីជីថលបានយ៉ាង ស្អាតហើយច្បាស់ ទោះបីជាត្រូវបានចាក់សារឡើងវិញជាច្រើនដងក៏ដោយ ក៏គុណភាពនៃរូបភាពរបស់រឿងនៅតែច្បាស់និងផ្តល់ពន្លឺគ្រប់គ្រាន់ ជាពិសេសពណ៌ដ៏ស្រស់ឆើតឆាយនៃសាច់រឿងតែម្តង។ គួរបញ្ជាក់ថាកាមេរ៉ាប្រភេទនេះវាមិនមែនជារឿងចម្លែកនោះទេសម្រាប់ប្អូនប្រុសរបស់Russo ដែលកាលពីលើកមុនលោកបានប្រើប្រាស់កាមេរ៉ាប្រភេទនេះក្នុងការថតរឿង CivilWar ហើយបន្ទាប់មកទៀតវីរបុរសរូបនេះក៏បានប្រើប្រាស់កាមេរ៉ាប្រភេទនេះថតរឿងAvengers InfinityWar ផងដែរ។ សាច់រឿង Avengers: Endgame វគ្គផ្ដាច់ព្រ័ត្រគឺមានតែទស្សនិកជនដែលបានទស្សនានៅលើអេក្រង់IMAX® តែប៉ុណ្ណោះ ដែលនឹងទទួលបានបទពិសោធយ៉ាងពេញលេញ និងអស្ចរ្យពីសាច់រឿងទាំងមូលជាពិសេសទស្សនិកជននឹងយល់ពីគោលបំណងរបស់ប្អូនប្រុស Russo៕