កីឡាកររូបសង្ហា ច្រឹង ពលរដ្ឋ ដែលបានអវត្តមានពីការលេង និងហ្វឹកហាត់អស់ជាច្រើនខែដោយសារមូលហេតុចម្បងគឺមកពីខ្លួនមានរបួសសរសៃពួរក្បាលជង្គង់ ដែលរបួសនេះតម្រូវឱ្យធ្វើការសម្រាកជើង និងជង្គង់ដោយមិនអាចធ្វើការហ្វឹកហាត់បានឡើយនោះ ពេលនេះបានជាសះស្បើយពេញលេញវិញហើយ។
មកទល់នឹងពេលនេះ កីឡាករវ័យក្មេងរូបនេះបានជាសះស្បើយ 100ភាគរយពីរបួសហើយ។ គ្រូបង្វឹកក្លិបក្រសួងការពារជាតិ បានថ្លែងក្នុងការប្រកួតលីកកំពូលកម្ពុជាកាលពីសប្តាហ៍មុនថា លោកបានត្រៀមខ្លួនដាក់កីឡាកររូបនេះឱ្យចូលលេងវិញហើយ ដោយកាលពីសប្តាហ៍មុនលោកបានដាក់ឱ្យគេអង្គុយនៅកៅអីបម្រុង។
គួររំឭកផងដែរថា កីឡាកររូបនេះត្រូវបានក្លិបកំពូលថៃ ប៊ុរីរ៉ាំ ចុះកុងត្រាខ្ចីជើងពីក្រសួងការពារជាតិរយៈពេល 1រដូវកាល ក៏ប៉ុន្តែកីឡាកររូបនេះមានបញ្ហារបួសដែលត្រូវការពេលវេលាយូរក្នុងការព្យាបាលដែលធ្វើឱ្យរូបគេត្រូវព្យួរស្បែកជើងអស់ពាក់កណ្តាលរដូវកាលរហូតដល់ចុងក្រោយក៏មកលេងនៅលីកកំពូលកម្ពុជាវិញនាជើងទី2 នៃរដូវកាល2019នេះ៕