កាលពីពេលថ្មីៗនេះ វៀតណាមបានសម្តែងការមិនពេញចិត្តចំពោះម្ចាស់ផ្ទះស៊ីហ្គេមហ្វីលីពីនដែលបានប្រកាសពីការបែងចែកប្រអប់សម្រាប់ធ្វើការចាប់ឆ្នោតបែងចែកពូលនាពេលកន្លងទៅនៅប្រទេសម៉ាឡេស៊ី ដោយសារតែក្រុមខ្លាំងវៀតណាម ត្រូវស្ថិតនៅក្នុងប្រអប់ទី4 ជាមួយកម្ពុជា ;ឡាវ ;ប្រ៊ុយណេ និងទីម័រខាងកើត។
ប្រអប់ទី1 គឺសម្រាប់ក្រុមម្ចាស់ផ្ទះហ្វីលីពីន ជាមួយក្រុមការពារតំណែងជើងឯកថៃ
ប្រអប់ទី2 គឺសម្រាប់ក្រុមលេខ2 ម៉ាឡេស៊ី និងលេខ3 ឥណ្ឌូនេស៊ី
ប្រអប់ទី3 គឺសម្រាប់ក្រុមលេខ4 មីយ៉ាន់ម៉ា និងក្រុមបន្ទាប់ គឺសិង្ហបុរី
និងប្រអប់ទី4 រួមមាន វៀតណាម ;ឡាវ ;កម្ពុជា ;ប្រ៊ុយណេ និងទីម័រខាងកើត
សម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍នៅប្រទេសហ្វីលីពីនដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី30 ខែវិច្ឆិកា ដល់ថ្ងៃទី11 ខែធ្នូ ឆ្នាំ2019 ជាមួយនឹង 523វិញ្ញាសាប្រកួត លើប្រភេទកីឡាចំនួន56 ក្នុងនោះដែរក៏មានវិញ្ញាសាបាល់ទាត់បុរសផងដែរ ដែលមានប្រទេសចូលរួមចំនួន11៕