ក្រុមហ៊ុនអាមេរិក Tesla ត្រូវបានគេបង្ហើបឱ្យដឹងថា កំពុងតែឈរលើផែនការចង់ចេញផ្សាយសេវាកម្មតាក់ស៊ីបើកបរស្វ័យប្រវត្តិដោយឱ្យឈ្មោះថា Robo-Taxi ក្នុងឆ្នាំ2020 ជាមួយគោលដៅដំណើរការឱ្យបាន 1លានគ្រឿង។
រថយន្តបើកបរស្វ័យប្រវត្តិនេះនឹងប្រើប្រាស់នូវប្រព័ន្ធ Autopilot System ប្រើប្រាស់កាមេរ៉ា 8គ្រាប់ដើម្បីចាប់រ៉ាដា និងជា Sensor ជុំវិញម៉ាស៊ីន។ លើសពីនេះដំណើរការនៃ Machine Learning ក៏អាចបញ្ជាឱ្យរថយន្តបើកបរត្រូវតាមគន្លងផ្លូវ រក្សាចម្ងាយ ប្រព័ន្ធចតស្វ័យប្រវត្តិ និងការត្រួតពិនិត្យល្បឿនជាដើម។ អ្វីដែលពិសេសការ Update ប្រព័ន្ធ Software ក៏ធ្វើទៅបានងាយតាមរយៈ OTA។
ចំណុចរសើបរបស់ Robo-Taxi ទាក់ទិននឹងកត្តាតម្លៃ ដោយសេវាកម្មនេះ Tesla នឹងស៊ីថ្លៃពីអតិថិជនតែត្រឹម 18សេន (ប្រមាណជាង 700រៀល) ប៉ុណ្ណោះ ក្នុងចម្ងាយដី 1.6គ.ម (1ម៉ាយល៍) ធូរថ្លៃជាងតាក់ស៊ីធម្មតា ដែលមានតម្លៃចន្លោះពី 2-3ដុល្លារក្នុងចម្ងាយដូចគ្នា។
សម្រាប់ការហៅតាក់ស៊ីដ៏ទំនើបនេះ លោកអ្នកក៏អាចធ្វើទៅបានតាមរយៈកម្មវិធីលើស្មាតហ្វូនដូចសេវាកម្មនៃក្រុមហ៊ុន Uber និង Lyft អ៊ីចឹងដែរ៕
សូមទស្សនាវីដេអូខាងក្រោម៖