រថយន្ត Toyota Camry ស៊េរីថ្មីដែលបានកែប្រែរូបរាងថ្មីទាំងស្រុង បានចេញលក់ជាផ្លូវការនៅប្រទេសវៀតណាមហើយ កាលពីថ្ងៃទី23 ខែមេសា ម្សិលម្ង៉ៃ។
រថយន្តដែលដាក់លក់នៅវៀតណាម បានចែកចេញជា 2ប្រភេទ គឺប្រភេទ 2.0G និងប្រភេទ 2.5Q ដែលត្រូវបាននាំចូលពីប្រទេសថៃទាំងស្រុង មិនមែនដំឡើងក្នុងស្រុកដូចស៊េរីមុនៗនោះទេ។ ហេតុផល អាចដោយសារតែរថយន្តនាំពីប្រទេសថៃទៅកាន់វៀតណាមលែងយកពន្ធនាំចូលដូចកាលពីពេលមុន។
រថយន្ត Toyota Camry ប្រភេទ 2.0G គឺមានតម្លៃលក់ 1,029ពាន់លានដុង ដែលស្មើនឹងប្រមាណ 44,165ដុល្លារ និងប្រភេទ 2.5Q មានតម្លៃ 1,235ពាន់លានដុង ដែលស្មើនឹងប្រមាណ 52,024ដុល្លារ។ នៅលើទីផ្សារប្រទេសថៃវិញ រថយន្ត Camry ស៊េរីថ្មីមានតម្លៃចាប់ពី 1,445លានបាត ដែលស្មើប្រមាណ 45,123ដុល្លារ សម្រាប់ប្រភេទ 2.0G។
ការប្រកាសចេញតម្លៃ Camry ស៊េរីថ្មីនេះ ធ្វើឱ្យសារព័ត៌មានវៀតណាមមានការភ្ញាក់ផ្អើល ដោយសារភ្នាក់ងារលក់ធ្លាប់បានទម្លាយឱ្យដឹងថា តម្លៃរបស់រថយន្តស៊េរីថ្មីនេះ អាចមានខ្ទង់ 1.6ពាន់លានដុង ឬស្មើ 68,692ដុល្លារឯណោះ៕