កីឡាករ កីឡាការិនីប្រដាល់សកលជម្រើសជាតិកម្ពុជាទទួលបរាជ័យនៅជុំទី1 ទាំងអស់ក្នុងការប្រកួតជ្រើសរើសជើងឯកប្រដាល់សកលអាស៊ីដែលរៀបចំឡើងនៅប្រទេសថៃ។ កីឡាករ 5នាក់ និងកីឡាការិនី 2នាក់សុទ្ធតែចាញ់ក្នុងវគ្គជម្រុះជុំទី1 ទាំងអស់។ សូម្បីម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេម ពេជ្រ ម្ទេសខ្មាំង ក៏ចាញ់ជុំក្នុងទី1 នេះដែរ។
កីឡាករ បាង កានុង ចាញ់កីឡាករចិន
កីឡាករ ប៉ុន ដារ័ត្ន ចាញ់កីឡាករស្រីលង្កា
កីឡាករ វី សម្ផស្ស ចាញ់កីឡាករឥណ្ឌា
កីឡាករ ពេជ្រ ម្ទេសខ្មាំង ចាញ់កីឡាករចិន
កីឡាករ សៅ រង្សី ចាញ់កីឡាករអាហ្វហ្គានីស្ថាន
កីឡាការិនី វី ស្រីខួច ចាញ់កីឡាការិនីឥណ្ឌា
កីឡាការិនី នៅ ស្រីពៅ ចាញ់កីឡាការិនីឥណ្ឌា
គួររំឭកផងដែរថា សហព័ន្ធបានបញ្ជូនកីឡាករ-កីឡាការិនីផ្នែកប្រដាល់សកលចំនួន 7រូបទៅហ្វឹកហាត់រយៈពេលខ្លីនៅប្រទេសថៃ ក្រោយទទួលបានការជួយឧបត្ថម្ភពីសំណាក់សហព័ន្ធកីឡាប្រដាល់សកលថៃ តែវាមិនទាន់គ្រប់គ្រាន់នោះទេ សម្រាប់កីឡាករដែលហាត់បានតែប៉ុន្មានខែមុនការប្រកួតមកដល់បែបនេះ៕