FIFA បានសម្រេចយកការប្រជុំ FIFA Congress លើកទី69 នៅទីក្រុងប៉ារីស ប្រទេសបារាំង នាថ្ងៃទី5 ខែមិថុនា ឆ្នាំ2019ខាងមុខនេះដើម្បីធ្វើការបោះឆ្នោតគាំទ្រគម្រោងបង្កើនក្រុមដល់ 48ក្រុមក្នុងការប្រកួត FIFA World Cup 2022 នៅប្រទេសកាតា។
គួររំឭកផងដែរថា គម្រោងបង្កើនក្រុមដល់ទៅ48 នៅក្នុងការប្រកួតពានរង្វាន់ FIFA World Cup ត្រូវបានសម្រេចជាស្ថាពរហើយកាលពីឆ្នាំមុន តែនឹងត្រូវអនុវត្តចាប់ពី FIFA World Cup ឆ្នាំ2026តទៅ។ ដូចនេះប្រសិនបើមានប្រទេសច្រើនគាំទ្រ គម្រោងមួយនេះនឹងត្រូវបានធ្វើមុនការកំណត់4ឆ្នាំ៕