ប្រទេសប៉ាគីស្ថានកំពុងតែត្រូវបានសហព័ន្ធកីឡាបាល់ទាត់អាស៊ីស៊ើបអង្កេតជុំវិញបញ្ហាពុករលួយផ្ទៃក្នុងរបស់សហព័ន្ធកីឡាបាល់ទាត់របស់ប្រទេសមួយនេះ។
ការប្រកួតចាញ់ក្រុមជម្រើសជាតិយ៉េមែនកាលពីឆ្នាំ2015 មិនត្រឹមតែជាការឈឺចាប់សម្រាប់ក្រុមបាល់ទាត់ប៉ាគីស្ថានតែមួយនោះទេ តែ 3ខែក្រោយបន្ទាប់ពីនោះបញ្ហាចម្រូងចម្រាសពុករលួយក្នុងសហព័ន្ធកីឡាបាល់ទាត់ប៉ាគីស្ថានបានកើតឡើង ហើយមកទល់ពេលនេះនៅតែមិនទាន់បានដោះស្រាយរួចនៅឡើយ។
គួរបញ្ជាក់ផងដែរថា ក្រុមបាល់ទាត់ជម្រើសជាតិប៉ាគីស្ថានត្រូវធ្វើដំណើរមកកម្ពុជានៅថ្ងៃទី6 មិថុនា ឆ្នាំ2019 ហើយក្រុមមួយនេះក៏ត្រូវបើកទ្វារកីឡដ្ឋានរបស់ខ្លួនដើម្បីស្វាគមន៍ក្រុមគោព្រៃកម្ពុជាវិញដែរនៅថ្ងៃទី11 ខែ និងឆ្នាំដដែល៕