ខ្សែបម្រើការពារ ធារី ចន្ថាប៊ីន បានក្លាយឪពុកគេហើយ ក្រោយទទួលបានចំណងដៃអាពាហ៍ពិពាហ៍ជាកូនស្រីម្នាក់ជាមួយនឹងភរិយាជាតារាម៉ូដែលរបស់ខ្លួនកាលពីថ្ងៃសោរ៏ ទី20 ខែមេសា ឆ្នាំ2019។
ស្ថិតក្នុងថ្ងៃកំណើតកូនស្រីរូបនេះ កីឡាករកូនកាត់ខ្មែរមកពីប្រទេសបារាំងរូបនេះបានចូលរួមជួយក្រុម Terenganu FC ឱ្យប្រកួតឈ្នះក្រុម Felda United ក្នុងការប្រកួតលីកកំពូលម៉ាឡេស៊ីសប្តាហ៍ទី10 ក្នុងលទ្ធផល 2 ទល់នឹង 1៕