កាលព្រឹកថ្ងៃអាទិត្យសប្តាហ៍មុននេះ ឯកឧត្តម កែវ រ៉េមី ជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ(ITF) និងជាប្រធាននៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានដឹកនាំកីឡាករ-កីឡាការិនីតេក្វាន់ដូ(ITF) និងសមាជិក-សមាជិកានៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានចូលរួមធ្វើអនាម័យ និងសម្អាតក្នុងទីក្រុងភ្នំពេញនៅម្ដុំបរិវេណខាងមុខព្រះបរមរាជវាំង និងមាត់ទន្លេនៃទីក្រុងភ្នំពេញ។
ឆ្លៀតក្នុងឳកាសនេះផងដែរ ឯកឧត្តម កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF បានថ្លែងថា ក្រុមពួកយើងនឹងធ្វើសកម្មភាពនេះជារៀងរាល់សប្តាហ៍ ចាប់ពីសប្តាហ៍នេះតទៅ ដោយសារចង់យកពេលទំនេះពីការហ្វឹកហាត់មកជួយបរិស្ថានខ្លះ ដែលនេះជាចំណែកមួយអាចឱ្យយុវជនយើងបានជួយសង្គម និងបណ្តុះគំនិតឱ្យចេះស្រឡាញ់បរិស្ថាន ហើយសកម្មភាពនេះក៏ជាគំរូល្អមួយដល់ប្រជាពលរដ្ឋទូទៅយកទៅអនុវត្តតាម ដើម្បីចេះការពារបរិស្ថាន៕