កាលពីថ្ងៃសុក្រកន្លងទៅ ក្រុមហ៊ុន LG Electronics បានទៅចុះបញ្ជីប័ណ្ណប៉ាតង់នៅ WIPO (World Intellectual Property Office) ដើម្បីផលិតស្មាតហ្វូនជំនាន់ចុងក្រោយដែលមានបំពាក់កាមេរ៉ាមុខ Selfie 3គ្រាប់ដំបូងគេបង្អស់ក្នុងពិភពលោក។
តាមប្រភពព័ត៌មានបានឱ្យដឹងថា LG នៅរក្សារចនាបទឆក(Notch) ដដែល ដោយដាក់ទីតាំងកាមេរ៉ា 3នេះនៅចន្លោះគ្នា ទោះជាមើលទៅឃើញរាងច្រើនមែន ក៏ប៉ុន្តែកាមេរ៉ាទាំងនោះតូចៗទេ។
ចំណែកផ្នែកខាងក្រោយក៏មានបំពាក់កាមេរ៉ា 3គ្រាប់ដូចគ្នា ចំពោះតួនាទីលម្អិតពីលេនស៍កាមេរ៉ានីមួយៗ នៅមិនទាន់ដឹងច្បាស់នៅឡើយទេ៕