រថយន្ត Toyota Highlander ស៊េរីឆ្នាំ2020 បានផ្លាស់ប្ដូររូបរាងថ្មីស្ទើរតែទាំងស្រុង ខុសពីស៊េរីឆ្នាំ2019 ដាច់តែម្ដង ដែលនេះ គឺជាជំនាន់ទី4 នៃត្រកូលរថយន្ត SUV មួយនេះ។
ប្រៀបធៀបនឹងជំនាន់មុនៗ រថយន្ត Highlander ជំនាន់ថ្មីនេះ ត្រូវបានគេអះអាងថាអាចផ្ដល់សុវត្ថិភាពបានខ្ពស់ជាងមុន ធន់មាំជាងមុន និងមានគុណភាពផលិតខ្ពស់ជាងមុន ដោយផ្អែកលើគ្រោងឆ្អឹងថ្មីឈ្មោះថា Toyota New Global Architecture (TNGA-K)។
រថយន្តនេះប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ 3.5លីត្រ ;6ស៊ីឡាំង ដែលអាចផ្ដល់កម្លាំង 295សេះ។ ចំណែកប្រភេទ Hybrid គឺប្រើប្រាស់ម៉ាស៊ីនចំណុះ 2.5លីត្រ ;4ស៊ីឡាំង គួបផ្សំនឹងម៉ូទ័រអគ្គិសនីចំនួន2 ដែលប្រើប្រេងឥន្ធនៈជាមធ្យម 6.9លីត្រ/100គ.ម។
ខាងក្រោមនេះជាវីដេអូបង្ហាញពីរូបរាងរបស់ Toyota Highlander ស៊េរីឆ្នាំ2020 ដែលតាំងបង្ហាញក្នុងកម្មវិធី New York Auto Show ឆ្នាំ2019៖