លោកអ្នកដែលស្នេហាវិស័យកីឡាប្រដាល់របស់ប៉ុស្តី៍លេខ៥ នាចុងសប្តាហ៍ពិតជាបានស្គាល់វត្តមានពិធីករអត្ថាធិប្បាយសម្បូរវោហារស័ព្ទមិនចេះរីងស្ងួតគឺ លោក វីជេ អូឡាឡា ដោយលោកមានពាក្យពេចន៍និយាយបញ្ចេញបញ្ចូលដ៍ជំនាញមួយ។
ស្ថិតក្នុងការងារប្រចាំស្ថានីយ៍មួយនេះ លោកទើបតែសម្រេចចិត្តចូលស៊ុបពេញទំហឹងនាពេលនេះទេ បន្ទាប់ពីស្វែងយល់ពីលក្ខខណ្ឌដ៍ល្អរួចមក។វីជេអូឡាឡា ទើបតែសម្រេចចិត្តទទួលចំណងលក្ខខណ្ឌជាមួយស្ថានីយ៍ប៉ុស្តី៍លេខ៥ កាលពីពេលថ្មីៗនេះតែប៉ុណ្ណោះ បើទោះជាលោកដំណើរការកម្មវិធីប្រដាល់ប្រចាំសប្តាហ៍រាប់សិបអាទិត្យមកហើយ។ លោក អូឡាឡា បានថ្លែងថា លោកទើបតែចុះកុងត្រា ជាមួយមេកើយនាប៉ុស្តី៍លេខ៥ ក្រោយពេលចរចារគ្នាត្រូវចិត្ត។ អំឡុងពេលលោកយកចំណងនេះ លោកក៏ស្តាយការងារកន្លែងចាស់គ្រាដែលខាងមេចាស់ក៍គាត់ឱ្យតម្លៃការងារប៉ុន្តែនេះជាឱកាសដែលយើងត្រូវសម្រេចចិត្ត។ លោកអះអាងទៀតថា ការចូលពេញទំហឹងជាមួយការងារទូរទស្សន៍ប៉ុស្តី៍លេខ៥ លោកមានតែពង្រឹងស្នាដៃឱ្យល្អតាមតែអាចធ្វើបានក៍ដូចជាដកបទពិសោធន៍ថ្មីៗទៀតទាក់ទិននិងជំនាញ។
មិនត្រឹមតែប៉ុណ្ណឹងទេការសម្រេចចិត្តនេះលោកក៏មើលឃើញពីស្តង់ដារការងារគឺធ្វើឱ្យលោកពេញចិត្តទើបងាកមកទទួលក្រោយពេលមើលឃើញពីរបៀបការងារមក។ យ៉ាងណាមិញរូបលោកមានតែការព្យាយាមឱ្យល្អហើយក៏រីករាយបានរួមសហការជាមួយក្រុមការងារហើយកាន់តែពិសេស លោកក៏កក់ក្តៅក្រោយពេលឃើញទស្សនិកជនជួយគាំទ្រវិស័យកីឡាប្រដាល់របស់ប៉ុស្តី៍លេខ៥ អាចដើរទៅមុខបាន។ ជំហរនេះហើយទើបក៍ជាផ្នែកជួយឲលោកជ្រើសរើសលក្ខខណ្ឌបែបនេះផងដែរ។