ជើងខ្លាំងមានដើមកំណើតមកពីខេត្តបន្ទាយមានជ័យ សុខ ធី នឹងត្រូវឡើងប្រកួតជាលក្ខណៈមិត្តភាពអន្តរជាតិជាមួយអ្នកប្រដាល់លំដាប់ជួរមុខរបស់ថៃ គឺកីឡាករ Rodtang នៅថ្ងៃទី10 ខែឧសភា ឆ្នាំ2019 ខាងមុខនេះនៅសង្វៀន One Championship ដែលជាការប្រកួតក្នុងប្រភេទប្រដាល់ក្បាច់គុនបុរាណ។
គួររំឭកផងដែរថា កីឡាករកម្ពុជារូបនេះត្រូវសហព័ន្ធកីឡាប្រដាល់កម្ពុជា ពិន័យមិនឱ្យឡើងសង្វៀនប្រដាល់ទាំងក្នុង និងក្រៅប្រទេសរយៈពេល 6ខែ តែពេលនេះស្រាប់តែមានឈ្មោះផ្គូផ្គងក្នុងការប្រកួតប្រដាល់ ONE Championship ទៅវិញ។ គួររំឭកដែរថា សុខ ធី ធ្លាប់បានឡើងសង្វៀន ONE Championship នេះចំនួន 2លើករួចមកហើយ ដោយចាញ់កីឡាករថៃ Lersila ទាំង 2លើកផ្ទួនៗក្រោយពីការមិនសុខចិត្តហើយចង់សងសឹកកាលពីជួបគ្នាលើកទី1៕