ក្លិប Terenganu FC របស់កីឡាករ ធារី ចន្ថាប៊ីន បានឡើងដល់វគ្គ 8ក្រុមចុងក្រោយនៃពានរង្វាន់ FA CUP របស់ម៉ាឡេស៊ី ស្របពេលដែលក្លិប PKNS FC របស់កីឡាករ ចាន់ វឌ្ឍនាកា ក៏បានឡើងដល់វគ្គនេះដូចគ្នាដែរ។
ចំពោះក្លិប Terenganu FC របស់កីឡាករ ធារី ចន្ថាប៊ីន បានឡើងដល់វគ្គ 8ក្រុមចុងក្រោយនៃពានរង្វាន់ FA CUP របស់ម៉ាឡេស៊ីនេះ គឺក្រោយពីបំបាក់ក្រុម Kelantan United ក្នុងលទ្ធផល 3 ទល់នឹង 1 នៅវគ្គ 16ក្រុមចុងក្រោយ និងលត់ក្រុម Ultimate ដោយលទ្ធផល 5 ទល់នឹង 0 នៅវគ្គ 32ក្រុមនៃពានរង្វាន់មួយនេះ៕