ក្រុមហ៊ុនបណ្ដាញសង្គមដ៏មានប្រជាប្រិយភាពជាងគេ Facebok ត្រូវបានគេទម្លាយឱ្យដឹងថា កំពុងសម្ងំបង្កើតបច្ចេកវិទ្យាជំនួយការសំឡេង( AI digital voice assistant) ផ្ទាល់ខ្លួនមួយ។ មុខងារថ្មីនេះអាចនឹងចូលមកជំនួសឱ្យមុខងារសំឡេង M suggestions ដែលបានប្រកាសបិទកាលពីពេលដើមឆ្នាំ2018 ក្រោយពីមិនទទួលបានជោគជ័យ។ នេះយោងតាមសារព័ត៌មាន CNBC។
មុខងារសំឡេងឆ្លាតវៃនេះមិនទាន់ចេញជារូបរាងនៅឡើយទេ កំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ តែយ៉ាងណាមិញ វាអាចនឹងបង្កើតឡើងសម្រាប់ប្រើលើមុខងារជាច្រើនលើ Facebook ដូចជា Messenger និងចំណែកធំជាងគេ គឺលើ Facebook PORTAL និង Oculus products។
Facebook ក៏បានបញ្ជាក់ដែរថា មុខងារសំឡេងឆ្លាតវៃថ្មីនេះ វាជាទម្រង់មួយផ្សេង និងមិនមែនជាគូប្រជែងរបស់ Google Assistant ឬ Alexa នោះទេ៕