ក្នុងការប្រកួតលើកទី4 របស់ខ្លួនក្នុងពានរង្វាន់ធំជាងគេលំដាប់ទី2 នៃទ្វីបអាស៊ី AFC CUP 2019 នៅលើទឹកដីសិង្ហបុរី ;ក្រុមណាហ្គាវើលដ៍បានប្រកួតចាញ់ក្រុមជើងឯកលីកកំពូលសិង្ហបុរី Tampine Rover ក្នុងលទ្ធផល 2 ទល់នឹង 4។
គិតមកទល់នឹងពេលនេះ ណាហ្គាវើលដ៍ បានឆ្លងកាត់ 4ប្រកួតរួចហើយ ដោយក្នុងនោះឈ្នះ1 ចាញ់3 មាន 3ពិន្ទុឈរនៅលេខ3 ក្នុងចំណោមក្រុមលីកកំពូលទាំង4 នៃពូល F ប្រចាំតំបន់អាស៊ាន។
គួរបញ្ជាក់ផងដែរថា ណាហ្គាវើលដ៍ ជាតំណាងឱ្យកម្ពុជាក្នុងការប្រកួតពាន AFC CUP នេះត្រូវប្រកួតទល់នឹងក្លិបបាល់ទាត់ជើងឯកលីកកំពូលមកពីប្រទេសសិង្ហបុរី (Tampons Rover) មីយ៉ាន់ម៉ា (Yangon United) និងវៀតណាម (Hanoi FC) ៕