ព្រឹត្តិការណ៍ FIFA World Cup 2022 នៅប្រទេសកាតាត្រូវបានបែងចែកជា 6តំបន់ គឺតំបន់អាស៊ី (AFC) តំបន់អាហ្វ្រិក (CAF) តំបន់អាមេរិកខាងជើង កណ្ដាល និងការីបៀន (CONCACAF) តំបន់អាមេរិកខាងត្បូង (CONMEBOL) តំបន់អូសេអានី (OFC) និងតំបន់អឺរ៉ុប (UEFA)។
ចំណែកឯនៅទ្វីបអាស៊ីវិញមានប្រទេសចំនួន12 រួមមាន ម៉ាឡេស៊ី កម្ពុជា ម៉ាកាវ ឡាវ ប៊ូតាន់ ម៉ុងហ្គោលី បង់ក្លាដែស កោះហ្គួម ប្រ៊ុយណេ ទីម័រខាងកើត ប៉ាគីស្ថាន និងស្រីលង្កា ដែលសុទ្ធតែស្ថិតនៅបាតតារាងនៃចំណាត់ថ្នាក់ក្រុមបាល់ទាត់ប្រចាំទ្វីបអាស៊ី និងត្រូវធ្វើការប្រកួតជម្រុះរវាងគ្នាជាមុនសិន មុននឹងមានសិទ្ធិបានឡើងទៅវគ្គជម្រុះចែកពូល World Cup 2022 នៅប្រទេសកាតា។
ការចាប់ឆ្នោតបានប្រព្រឹត្តទៅនៅថ្ងៃទី17 ខែមេសា ម្សិលមិញនេះនៅទីស្នាក់ការសហព័ន្ធកីឡាបាល់ទាត់អាស៊ាន AFF ស្ថិតនៅក្នុងទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ហើយជាលទ្ធផល កម្ពុជាត្រូវជួបជាមួយនឹងប៉ាគីស្ថានដែលនឹងត្រូវប្រកួតគ្នាចំនួន 2ជើងបែបផ្លាស់ប្តូរទឹកដីគ្នា ដោយការប្រកួតជើងទី1 នឹងធ្វើនៅថ្ងៃទី6 ខែមិថុនា ឆ្នាំ2019 នៅទឹកដីកម្ពុជា និងជើងទី2 ថ្ងៃទី ខែមិថុនា ឆ្នាំ2019 នៅទឹកដីប៉ាគីស្ថាន៕