កីឡាករខ្សែបម្រើប្រយុទ្ធឆ្លងដែនពីកម្ពុជា ចាន់ វឌ្ឍនាកា បានរកគ្រាប់បាល់ទី3 របស់ខ្លួនជូនក្រុម PKNS FC បានសម្រចហើយនៅឯម៉ាឡេស៊ី ក្នុងជំនួបប្រកួតលីកកំពូលម៉ាឡេស៊ីទល់នឹងអតីតក្រុមរបស់គេ Pahang FA។
ទោះបីជា ចាន់ វឌ្ឍនាកា រកគ្រាប់បាល់នាំមុខមុនក្នុងការប្រកួតបានមែន តែក្រុមរបស់គេនៅតែមិនអាចយកឈ្នះការប្រកួតនេះបានដដែល ក្រោយពីរបូតគ្រាប់បាល់ទៅវិញដល់ទៅ 2គ្រាប់ ហើយត្រូវចាញ់ក្នុងលទ្ធផល 2 ទល់នឹង 1។
លទ្ធផលនេះមិនបានធ្វើឱ្យចំណាត់ថ្នាក់របស់ក្រុមទាំង2 ប្រែប្រួលនោះទេ ពោលគឺ PKNS នៅតែឈរលេខ5 ខណៈ Pahang នៅតែឈរលេខ2 ដដែល ប៉ុន្តែចាញ់ពិន្ទុក្រុមឈរលើកំពូលតារាង Johor Darul Ta’zim តែ 2ពិន្ទុប៉ុណ្ណោះ៕