កីឡាករ ធឿន ធារ៉ា បានឡើងសង្វៀន Max Muay Thai ជាថ្មីក្នុងតំណែងជាគូឯកដោយត្រូវប៉ះជាមួយកីឡាករម្ចាស់ផ្ទះដែលកំពុងគ្រងខ្សែក្រវាត់ប្រចាំកម្មវិធីនេះទៀតផង។
ក្នុងពេលនោះ កីឡាករ ធឿន ធារ៉ា របស់កម្ពុជារូបនេះបានផ្តួលកីឡាករ Boonlong Puyfourman ដែលជាម្ចាស់ទឹកដីឱ្យសន្លប់ក្នុងទឹកទី3 ដោយ ធារ៉ា បានវាយសម្រុកតាំងពីចាប់ផ្តើមការប្រកួតក្នុងទឹកទី1 រហូតដល់កីឡាករថៃរូបនេះដួលសន្លប់ស្តូកស្ដឹងដល់ទៅ 3លើក។
រំឭកដែរថា ការប្រកួតរបស់ ធឿន ធារ៉ា លើកនេះគឺជាការបង្ហាញខ្លួនលើកទី1 ក្រោយពីខកខានមិនបានឡើងសង្វៀននេះជិត 3ខែមកហើយ ដោយលើកចុងក្រោយបំផុតចាញ់ពិន្ទុជើងខ្លាំង Luke Bar កាលពីខែកុម្ភៈកន្លងទៅ៕