ទីភ្នាក់ងាររដ្ឋាភិបាល MeiTY បានប្រកាសឱ្យបិទចោលនូវកម្មវិធី TikTok ជាផ្លូវការក្នុងប្រទេសឥណ្ឌា ដោយកម្មវិធីល្បីឈ្មោះមួយនេះត្រូវបានសម្រេចដកចោលចេញពី Google Play Store និង App Store កាលពីពេលថ្មីៗនេះ។
អ្នកប្រើប្រាស់នៅសល់កម្មវិធីក្នុងម៉ាស៊ីនស្រាប់អាចបន្តប្រើប្រាស់បាន ប៉ុន្តែអ្នកចង់ Download ថ្មី នឹងមិនអាចស្វែងរកកម្មវិធីនេះនៅលើ Store បានឡើយ។ តាមពាក្យបណ្តឹងរបស់រដ្ឋាភិបាលឥណ្ឌា បានចោទប្រកាន់ថា TikTok ជាបណ្តុំកម្មវិធីដែលមានចែកចាយមាតិកាមិនសមរម្យ និងអាសអាភាសដែលផ្តោតខ្លាំងលើកុមារនិងមនុស្សវ័យជំទង់។
TikTok បានឈរឈ្មោះជា App ដែលមានការចុចទាញយកច្រើនបំផុតលំដាប់ទី 3 នាត្រីមាសដំបូងឆ្នាំ2019 ដោយក្នុងប្រទេសឥណ្ឌាមានការចុចទាញយកប្រមាណ 88.6លានដង គិតត្រឹមខែមិនា ស្របពេលដែលសកលលោកមានសរុប 188លានដងក្នុងពេលវេលាដដែល។
កម្មវិធីនេះអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចធ្វើការបង្កើត និងចែកចាយវីដេអូខ្នាតខ្លី ជាមួយការបន្ថែម Effects ពិសេសៗជាច្រើន ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុន Bytedance របស់ប្រទេសចិន៕