Black Hole ដែលគេថតបាននេះ មានអង្កត់ផ្ចិតទំហំ 40ពាន់លានគីឡូម៉ែត្រ ដែលស្មើនឹង 3លានដងនៃអង្កត់ផ្ចិតផែនដី ហើយវាមានចម្ងាយ 500លានទ្រីលានគីឡូម៉ែត្រពីភពផែនដី។ វាស្ថិតនៅចំកណ្ដាលនៃកញ្ចុំផ្កាយ Messier 87 ជាកញ្ចុំផ្កាយធំមួយដែលស្ថិតនៅក្បែរកញ្ចុំផ្កាយ Virgo។
រូបភាពនេះអាចបង្កើតឡើងបានដោយពឹងផ្អែកលើកែវយឹតវិទ្យាសាស្ត្រចំនួន8 ដែលដាក់តាំងនៅលើទីតាំងជាច្រើនលើភពផែនដី។
លោកសាស្ត្រាចារ្យ Heino Falcke ដែលជាអ្នកស្នើឱ្យមានការពិសោធនេះបានឱ្យដឹងថា ៖ “វាមានម៉ាសមាឌស្មើនឹងព្រះអាទិត្យ 6.5ពាន់លានដង។ វាគឺជាកំពូល Black Hole ដែលមានទម្ងន់ធ្ងន់មួយក្នុងចក្រវាល”។
ក្នុងរូបភាពមានបង្ហាញអំពីរង្វង់ដ៏ភ្លឺមួយនៃឧស្ម័នក្ដៅ ដែលហូរចូលទៅក្នុងរង្វង់កណ្ដាលពណ៌ខ្មៅ។ ;រង្វង់នៃពន្លឺនេះ គឺភ្លឺជាងពន្លឺនៃដួងតារាទាំងអស់ក្នុងកញ្ចុំផ្កាយ Messier 87 រួមបញ្ចូលគ្នាទៅទៀត ហើយវាជាហេតុធ្វើឱ្យតារាវិទូទាំងឡាយលើភពផែនដីអាចមើលឃើញ និងថតវាបាន៕
សូមទស្សនាវីដេអូខាងក្រោម៖