អ្នកប្រដាល់គុនខ្មែរ 3រូប អេ យ៉ានុត សែន រ៉ាឌី និងកីឡាករ សែន រ៉ាឌេត ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តពីក្រសួងអប់រំ យុវជន និងកីឡា បន្ទាប់ពីពួកគេប្រកួតឈ្នះមេដាយលើប្រភេទកីឡាវ៉ូវីណាម ក្នុងព្រឹត្តិការណ៍កីឡាសាកលវិទ្យាល័យ និងជើងឯកអាស៊ីនៅឥណ្ឌូណេស៊ី នាពេលកន្លងទៅ។
ក្រសួងអប់រំ យុវជន និងកីឡា បានផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្តដល់ 4ប្រភេទកីឡា រួមមាន ប៉េតង់ ការ៉ាតេ វាយកូនឃ្លីលើតុ និងកីឡាវ៉ូវីណាម នៅក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាថ្មីជាប់នឹងពហុកីឡដ្ឋានជាតិអូឡាំពិក ដោយក្នុងនោះ យ៉ានុត ទទួលបាន 23លានរៀល រ៉ាឌេត 33លាលរៀល និង រ៉ាឌី 17លានរៀល។
គួរបញ្ជាក់ផងដែរថា កម្ពុជាទទួលបានមេដាយសរុប 27 ពីកម្មវិធីនេះ ដោយបានមេដាយមាស5 ប្រាក់10 និង សំរឹទ្ធ12 ឈរលើលំដាប់លេខ8 ក្នុងចំណោម 11ប្រទេសដែលបានចូលរួម ពោលគឺនៅពីលើប្រទេស ហ្វ៊ីលីពីន ប្រ៊ុយណេ និងទីម័រខាងកើត៕