កាលពីពេលថ្មីៗនេះ កីឡាករកូនកាត់ខ្មែរ-បារាំង ធារី ចន្ថាប៊ីន បានបង្ហាញអារម្មណ៍សោកស្តាយក្រោយនៅក្នុងបណ្តាញសង្គមថា “Sad that i can’t be part of the team this weekend due to my suspension but i will support from home and I believe you guys can do it ! 🙏💪🇲🇾 PETEH GANU PETEH!!!”
កីឡាករ ធារី ចន្ថាប៊ីន បានទទួលកាតលឿងកាលពីការប្រកួតលើកចុងក្រោយ ខណៈដែលខ្លួនធ្លាប់ទទួលកាតលឿងម្តងរួចមកហើយកាលពីការប្រកួតមុនៗ ដែលធ្វើឱ្យរូបគេត្រូវបានដកឈ្មោះចេញពីការប្រកួតចំនួន 1ប្រកួត។
កីឡាករជម្រើសជាតិកម្ពុជា ធារី ចន្ថាប៊ីន កំពុងប្រកបអាជីពបាល់ទាត់នៅក្លិប Terengganu FA នៃលីកបាល់ទាត់ម៉ាឡេស៊ីឆ្នាំទី2 បន្ទាប់ពីឆ្នាំទី1 រដូវកាល2018 រូបគេធ្វើបានយ៉ាងល្អ រហូតដល់ក្លិបបន្តកុងត្រាថ្មី៕