ក្នុងថ្ងៃទី16 ខែមេសា ឆ្នាំ2019 ដែលត្រូវជាថ្ងៃចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះ កីឡាករ ធឿន ធារ៉ា នឹងត្រូវឡើងសង្វៀន Max Muay Thai ជាថ្មីក្នុងតំណែងជាគូឯក ដោយត្រូវប៉ះជាមួយម្ចាស់ផ្ទះដែលកំពុងគ្រងខ្សែក្រវាត់ប្រចាំកម្មវិធីនេះផងដែរ ដោយការប្រកួតនឹងចាប់ពីម៉ោង 6យប់តទៅ។
កីឡាករ ធឿន ធារ៉ា រូបនេះត្រូវប្រកួតជាមួយនឹងកីឡាករ Boonlong Puyfourman បន្ទាប់ពីការប្រកួតរបស់កីឡាករកម្ពុជារូបនេះលើកចុងក្រោយបានចាញ់ពិន្ទុជើងខ្លាំង Luke Bar តាំងពីខែកុម្ភៈដើមឆ្នាំកន្លងមក។
រំឭកដែរថា ការប្រកួតរបស់ ធឿន ធារ៉ា នេះប្រិយមិត្តអាចចូលទៅទស្សនាបានតាមរយៈផេចរបស់កម្មវិធី Max Muay Thai ដែលនឹងមានការផ្សាយផ្ទាល់ផងដែរចាប់ពីម៉ោង 6យប់ថ្ងៃទី16 តទៅ៕