ក្លិបបាល់ទាត់ភ្នំពេញក្រោនបានរៀបចំពីធីជប់លៀង និងប្រារព្ធពិធីចូលឆ្នាំសង្ក្រាន្តភ្នំពេញក្រោនដោយក្តីសប្បាយរីករាយយ៉ាងក្រៃលែង ដោយមានការចូលរួមពីសំណាក់បុគ្គលិក កីឡាករ កីឡាការិនី និងគ្រូបង្វឹករបស់ក្លិបនេះទាំងអស់។
ក្នុងនោះដែរ គេសង្កេតឃើញមានកម្មវិធីលេងកម្សាន្តជាច្រើនដូចជា ការលេងប៉ាតម្សៅ រួមជាមួយនឹងល្បែងកម្សាន្តប្រជាប្រិយខ្មែរជាច្រើនដូចជា លេងលោតបាវ លេងច្រកទឹក និងមានរង្វាន់លើកទឹកចិត្តជាច្រើនទៀត។
នៅពេលបញ្ចប់កម្មវិធីនេះក៏មានការជួបជុំគ្នាញ៉ាំអាហារ និងគួរបញ្ជាក់ផងដែរថា កម្មវិធីសង្ក្រាន្តភ្នំពេញក្រោននេះ គឺធ្វើឡើងដើម្បីជាការត្រៀមទទួលឆ្នាំថ្មី និងអរគុណទៅដល់បុគ្គលិកភ្នំពេញក្រោនទាំងអស់ដែលបានចូលរួមបំពេញការងារបានយ៉ាងល្អពេញមួយឆ្នាំកន្លងមក៕