ទេវតាឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ព្រះនាម ទុង្សាទេវី បុត្រីកបិលមហាព្រហ្ម ត្រូវបានបង្ហាញខ្លួនតែងតួតំណាងដោយតារាស្រីពីដួងដែលមានសម្រស់ស្អាតដូចទេពធីតាពិតៗគឺ តារាស្រី ដួង ម៉ានិច បង្ហាញខ្លួននៅក្នុងកម្មវិធីសង្ក្រាន្ដបាត់ដំបង និងដោយបវរកញ្ញាចក្រវាលកម្ពុជា២០១៨ កញ្ញា រឿន ណាត នៅក្នុងសង្ក្រាន្ដព្រៃវែង។
ក្នុងការតែងតួតំណាងទេពធីតាឆ្នាំថ្មីនេះដែរ រឿន ណាត បានគ្រងនូវសម្លៀកបំពាក់យ៉ាងស្រស់ស្អាត នៅលើរាងកាយលម្អរដោយគ្រឿងអលង្កាតុបតែងតាមបែបជាតួអង្គទេវតា នាឋានលើ ហើយបំពាក់ម្កុដស្រួច ហែរហមដោយមនុស្សម្នាជាច្រើន។ នេះជាលើកដំបូងបំផុតហើយ ដែលនាងបានក្លាយជាតួអង្គតំណាងទេពធីតាមហាសង្ក្រាន្តឆ្នាំថ្មី ឆ្នាំកុរនេះ ហើយក៏ទទួលបានការកោតសរសើរស្ញប់ស្ញែងយ៉ាងពេញៗមាត់ ពីមហាជនប្រុសស្រីទូទាំងប្រទេសកម្ពុជាផងដែរ។
ចំណែកកញ្ញាដួង ម៉ានិច តារាសម្តែងជើងថ្មី តែទទួលបានប្រជាប្រិយភាពជាខ្លាំង ដោយសារតែសមត្ថភាព និងរូបសម្រស់របស់នាងនោះ ក៏បានតុបតែងកាយក្នុងឈុតបុរាណជា ធីតាទុង្សាទេវី ដៃម្ខាងកាន់កងចក្រ ម្ខាងទៀតកៃខ្យងស័ង្ខ បង្ហាញខ្លួនកណ្ដាលទីសាធារណៈ ធ្វើឱ្យទទួលបានការចាប់អារម្មណ៍ជាខ្លាំង ពីសំណាក់មហាជនជាពិសេសអ្នកគាំទ្រ។ នៅក្នុងថ្ងៃចូលឆ្នាំនេះ ម៉ានិច បានធ្វើឱ្យអ្នកគាំទ្រខ្លួននៅលើទឹកដីបាត់ដំបង ពោលសរសើរមិនដាច់ពីមាត់ថា ស្អាតខ្លាំងណាស់ ដូចជាទេពធីតាពិតៗ រហូតដល់អ្នកចូលរួមសង្ក្រាន្ដនៅក្នុងខេត្តបាត់ដំបង សុំរូបនាងថតគ្រប់ៗគ្នា សឹងតែមិនចង់ឱ្យនាងបន្ដដំណើរទៅកាន់ទីផ្សេងឡើយ។
ចង់ជ្រាបច្បាស់ពីសម្រស់របស់ទេពធីតា ទុង្សាទេវី បង្ហាញដោយ ដួង ម៉ានិច និង រឿន ណាត ស្រស់ស្អាតកម្រិតណានោះ សូមតាមដានរូបភាពជាច្រើនខាងក្រោមជាមួយគ្នា៖