Huawei Mate X នឹងចេញលក់នៅអំឡុងខែមិថុនា ឆ្នាំ2019 នេះហើយ តែយ៉ាងណាក្ដី ក្រុមហ៊ុន Huawei នៅមិនទាន់បានបញ្ជាក់ឱ្យច្បាស់ពីថ្ងៃចេញលក់ពិតប្រាកដនោះទេ។
វេបសាយទិញ-លក់អនឡាញ Vmall ដែលជាកន្លែងលក់រាយនៅប្រទេសចិន បានបង្ហោះឱ្យដឹងពីពេលវេលាដែលនឹងមានទំនិញលក់ឱ្យភ្ញៀវអំឡុងខែមិថុនាខាងមុខនេះដែលនឹងមានតម្លៃ 2,300ដុល្លារ តែបន្ទាប់ពីបង្ហោះបានប៉ុន្មានម៉ោង ក៏ត្រូវលុបចេញវិញ ហើយវេបសាយនោះក៏ដើរយឺតរហូតដល់គាំងម្ដងៗទៀតផង។
បើតាមការប្រកាសដោយផ្ទាល់ពីនាយកប្រតិបត្តិរបស់ Huawei កាលពីព្រឹត្តិការណ៍ MWC គឺស្មាតហ្វូនបត់អេក្រង់បាន បំពាក់បច្ចេកវិទ្យា 5G នេះនឹងបង្ហាញខ្លួនលើទីផ្សារនៅពាក់កណ្ដាលឆ្នាំ2019 នេះប្រាកដមែន តែរឿងតម្លៃ សុំលាក់សិនមិនទាន់ប្រកាសជាផ្លូវការទេ។
ស្មាតហ្វូន Huawei Mate X ជាស្មាតហ្វូនអេក្រង់អាចបត់បាន ដំណើរការដោយបច្ចេកវិទ្យា 5G លឿនជាងគេបំផុតនៅក្នុងពិភពលោក និងមានកម្រាស់ស្តើងត្រឹមតែ 11មីល្លីម៉ែត្រប៉ុណ្ណោះ។ ក្រៅពីការរចនាអេក្រង់បត់យ៉ាងអស្ចារ្យជាងស្មាតហ្វូនអេក្រង់បត់ដទៃទៀតហើយនោះ ស្មាតហ្វូននេះនៅដំណើរការដោយបន្ទះឈីប Kirin 980 អង្គចងចាំ ( RAM) ទំហំ 8GB និងអង្គផ្ទុកទិន្នន័យ (ROM) 512GB ដំណើរការដោយបច្ចេកវិទ្យាសាកថ្ម SuperCharge កម្លាំង 55W និងថាមពលថ្មទំហំ 4,500mAh៕