អ្នកជំនាញផ្នែក IT នៅប្រទេសវៀតណាមលើស60% ចង់ផ្លាស់ប្ដូរការងាររបស់ខ្លួនបន្ទាប់ពីរយៈពេល 6ខែក្រោយចប់ដំណាក់កាលសាកល្បង(Probation)។ នេះបើយោងតាមរបាយការណ៍ថ្មីមួយចេញផ្សាយកាលពីខែមីនា ឆ្នាំនេះដោយ VietnamWorks។
ប្រភពដដែលបានឱ្យដឹងថា ក្រោយពេលធ្វើការចុះ Survey ផ្ទាល់តាមរយៈសំណួរ 9ចំណុចខុសៗគ្នា ចម្លើយដែលទទួលបានមកវិញគឺ ក្នុងចំណោមបុគ្គលិកពេញសិទ្ធិ 100នាក់មាន 4នាក់ចង់ប្ដូរការងារទៅធ្វើជំនាញផ្សេងវិញ **ព្រោះតែរឿងប្រាក់ខែតិចពេក។
ចម្លើយដ៏ចាក់ដោតមួយគឺ អ្នក IT វៀតណាម 47.5% ចង់បានប្រាក់ខែស្ថិតក្នុងចន្លោះពី 300 ទៅ 1,000ដុល្លារ។ ដោយឡែកសំណួរផ្សេងៗទៀតដូចជា ចង់ក្លាយជាបុគ្គលិកពេញសិទ្ធិ(15.7%) ចង់ធ្វើការក្នុងបរិយាកាសបែបថ្មី(10%) ចង់ប្ដូរអាជីព(8.1%) ចង់ទទួលបានអត្ថប្រយោជន៍ប្រសើរជាងមុន(5.2%) ការងារគួរឱ្យធុញទ្រាន់(3.9%) សប្បាយចិត្តធ្វើការជាមួយមេ(3.6%) កន្លែងធ្វើការឆ្ងាយពេក(2.3%) ចង់ឡើងប្រាក់ខែ(1.6%)។
ជាឧទាហរណ៍ អ្នកជំនាញអភិវឌ្ឍន៍កម្មវិធី(Senior developers) នៅទីក្រុងហាណូយ ទទួលបានប្រាក់ខែត្រឹមតែ 1,098ដុល្លារប៉ុណ្ណោះ ខណៈដែលការរំពឹងទុករបស់ពួកគេ ថានឹងអាចទទួលបាន 1,563ដុល្លារក្នុង 1ខែ។ ចំណែកតួនាទីជា IT Manager ទទួលបានត្រឹមតែ 1,550ដុល្លារ ខណៈដែលការរំពឹងទុករបស់ពួកគេថា នឹងអាចទទួលបាននោះគឺ 2,625ដុល្លារក្នុង 1ខែ។ រីឯសំណួរពាក់ព័ន្ធនឹងប្រាក់លើកទឹកចិត្ត មានអ្នកមិនពេញចិត្ត 28.9% និង 25% ក្នុងចំណោមបុគ្គលិក 1,000នាក់និយាយថា ប្រភេទប្រាក់លើកទឹកចិត្តដែលផ្ដល់ឱ្យនោះ មិនសមទំនង(មិនគ្រប់គ្រាន់)។
នាយកប្រតិបត្តិ Navigos Group បាននិយាយថា “យើងជឿជាក់ថា រឿងប្រាក់ខែ និងប្រាក់លើកទឹកចិត្ត នឹងបន្ថែមជូនបុគ្គលិកណាដែលខិតខំធ្វើការ និងប្រឹងប្រែងអភិវឌ្ឍខ្លួនជាប្រចាំ មិនមែនចង់បានតែប្រាក់ខែ តែធ្វើការងារគ្មានលទ្ធផលប្រសើរជាងមុននោះទេ៕