ការប្រកួតប្រដាល់ក្បាច់គុនចម្រុះ MMA របស់ ONE CHAMPIONSHIP (ONE FOR HONOR)នឹងធ្វើឡើងនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃទី3 ខែឧសភា ឆ្នាំ2019។ ក្នុងនោះដែរក៏មានកីឡាករកម្ពុជា 2រូប គឺកីឡាការិនី នៅ ស្រីពៅ និងកីឡាករ ចាន់ រតនា ដែលត្រូវជួបនឹងកីឡាករ-កីឡាការិនីម្ចាស់ផ្ទះឥណ្ឌូនេស៊ីទាំង 2រូប ខណៈដែលការប្រកួតរបស់កីឡាករកម្ពុជាទាំង 2រូបនេះគឺ សុទ្ធតែស្ថិតនៅក្នុងការប្រកួតគូពិសេសទាំងអស់។
គួរបញ្ជាក់ផងដែរថា កីឡាករ និងកីឡាការិនីកម្ពុជាទាំង 2នាក់នេះបានបាត់មុខពីសង្វៀននេះអស់រយៈពេលជាង 3ខែមកហើយ ទើបតែខែឧសភាមានការផ្គូផ្គងជាថ្មី ដោយដាក់សុទ្ធតែកីឡាករ និងកីឡាការិនីកំពូលៗរបស់កម្ពុជា៕