រថយន្តផលិតក្នុងស្រុកលើកដំបូងរបស់វៀតណាមបានលេចចេញជារូបរាង និងបានយកទៅដាក់តាំងបង្ហាញនៅក្នុងពិព័រណ៍រថយន្តអន្តរជាតិជាច្រើនប្រទេស ដូចជា បារាំង និងស្វ៊ីសជាដើម។
ថ្មីៗនេះ ក្រុមហ៊ុន VinFast ដែលជាសម្ព័ន្ធ VinGroup និងម៉ាកសញ្ញារថយន្តទំនើបរបស់វៀតណាម បានយករថយន្តចំនួន 155គ្រឿងទៅដល់ 14ប្រទេស ក្នុងនោះមានប្រទេសក្នុងតំបន់អាស៊ាន តំបន់អាស៊ី រាប់បញ្ចូលទាំងប្រទេសអូស្រ្តាលី អូទ្រីស និងកូរ៉េខាងត្បូង និងប្រទេសអឺរ៉ុបមួយចំនួនទៀតដើម្បីបើកសាកល្បងលើគុណភាព។
បន្ទាប់ពីបើកសាកល្បងរួច ក្រុមហ៊ុន VinFast ក៏នឹងបើកឱ្យអតិថិនកុម្ម៉ង់ទិញទុកមុន។ ចំពោះថ្ងៃប្រកាសចេញលក់ផ្លូវការត្រូវបានរំពឹងថា ប្រហែលជាក្នុងអំឡុងត្រីមាសទី3 ឆ្នាំ2019 នេះ។
VinFast បានចាប់ដៃគូជាមួយក្រុមហ៊ុននៅអឺរ៉ុប និងអាមេរិកដែលមានជំនាញខាងវិស័យយានយន្តនេះ ដូចជាក្រុមហ៊ុន BMW, Bosch, Magna Steyr និង Pininfarina ដើម្បីបង្កើតជារថយន្តទាំង 2ម៉ូដែលរបស់ខ្លួនឡើង៕
សូមទស្សនាវីដេអូបើកសាកល្បងខាងក្រោម៖