ក្រុមហ៊ុនOnePlus បានចូលប្រឡូកទីផ្សារស្មាតហ្វូនប្រើប្រព័ន្ធ 5G ដែរហើយ។ នេះបើយោងតាមប្រភពគួរឱ្យទុកចិត្តមួយ គឺ Gsmarena។
OnePlus 7 Pro នឹងបំពាក់ដោយបន្ទះឈីប Snapdragon 855 SoC និងមួយប្រភេទទៀតជាឈីប 5G (X50) អាចនឹងមានឈ្មោះថ្មីថា OnePlus 7 Pro 5G។
រូបភាព 2សន្លឹកដែលបែកធ្លាយចេញមកថ្មីៗនេះនៅលើបណ្តាញសង្គមចិន Weibo គឺជាសញ្ញាមួយយ៉ាងច្បាស់បង្ហាញថា OnePlus 7 Pro នឹងបំពាក់អេក្រង់កោង លាតពេញមួយតួខ្លួន Super optic display ដែលជាប្រភេទអេក្រង់ OLED ដំណើរការដោយ Android 9 Pie មាន RAM 8GB ជម្រើសមេម៉ូរី 256GB។
ប្រភពដដែលបានបន្ថែមថា OnePlus 7 Pro អាចនឹងបំពាក់កាមេរ៉ា 3នៅខាងក្រោយ(4MP+16MP+8MP) ចំណែកឯកាមេរ៉ាមុខវិញ ប្រភពដដែលមិនបានបញ្ជាក់នៅឡើយទេ តែជាប្រភេទ pop-up កាមេរ៉ា។ យ៉ាងណាមិញ សូមរង់ចាំដល់ការប្រកាសជាផ្លូវការនៅអំឡុងខែឧសភាខាងមុខនេះ៕