កូរ៉េខាងត្បូង គឺជាប្រទេសដំបូងគេក្នុងពិភពលោកដែលបានដាក់ដំណើរការប្រព័ន្ធទំនាក់ទំនងជំនាន់ទី5 (5G) ដែលបានចាប់ផ្ដើមកាលពីថ្ងៃទី5 ខែមេសាកន្លងមក។
មុនការដាក់ឱ្យដំណើរការនេះ មានការអនុញ្ញាតពីនិយតករដោយកំណត់តម្លៃប្រចាំខែចន្លោះពី 50 ដុល្លារ ទៅ 110ដុល្លារ ប៉ុន្តែទទួលបាន Data តិចបំផុត។ បើយោងតាមសារព័ត៌មានក្នុងស្រុក Yonhap បានបង្ហាញឈ្មោះក្រុមហ៊ុនដែលដាក់តម្លៃផ្តល់សេវា 5G ដូចខាងក្រោម៖
ក្រុមហ៊ុនផ្គត់ផ្គង់សេវា SK Telecom ទទួលបានការអនុញ្ញាតដើម្បីផ្ដល់ជូននូវគម្រោងដូចខាងក្រោមនេះ ៖
Data ទំហំ 8GB ជាមួយតម្លៃ 49ដុល្លារ
Data ទំហំ 150GB ជាមួយតម្លៃ 66ដុល្លារ
Data ទំហំ 200GB ជាមួយតម្លៃ 84ដុល្លារ
Data ទំហំ 300GB ជាមួយតម្លៃ 110ដុល្លារ
ក្រុមហ៊ុន SK Telecom បាននិយាយថា ប្រព័ន្ធទំនាក់ទំនងរបស់ខ្លួននឹងអាចផ្ដល់ជូនល្បឿនលឿនបំផុតដល់ 2.7Gbps ដោយប្រើប្រាស់ Galaxy S10 5G។ ក្នុងល្បឿនលឿនប៉ុណ្ណេះ អ្នកប្រើប្រាស់អាចប្រើគម្រោងប្រចាំខែ 8GB អស់ក្នុងពេលមិនដល់ 25វិនាទីឡើយ ហើយគម្រោង 300GB អាចទប់បានតែ 15នាទីប៉ុណ្ណោះ។
ក្រុមហ៊ុន LG Uplus ក៏មានផ្ដល់សេវា 5G ផងដែរ ជាមួយគម្រោង 9GB តម្លៃប្រមាណ 49ដុល្លារ គម្រោង 150GB តម្លៃប្រមាណ 66ដុល្លារ និងគម្រោង 250GB តម្លៃប្រមាណ 84ដុល្លារ។ ក្រុមហ៊ុនមួយទៀតគឺ KT ជាមួយតម្លៃចាប់ពី 49ដុល្លារដូចក្រុមហ៊ុន 2ទៀតដែរ៕