កាលពីព្រឹកថ្ងៃទី8 ខែមេសា ឆ្នាំ2019 ម្សិលមិញនេះ គ្រូបង្ហាត់ក្បាច់យុទ្ធគុន ខម ម្នាក់បានស្លាប់បាត់បង់ជីវិតបន្ទាប់ពីបានជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនៅខេត្តព្រះវិហារ ដោយសារមានឈាមកកនៅក្នុងខួរក្បាលក្រោយពេលរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍នោះ។
គណនីហ្វេសប៊ុកមួយឈ្មោះ Nakrak Neakky បានបង្ហោះសារមួយដែលបានបញ្ជាក់ពីការបាត់បង់ជីវិតរបស់គ្រូបង្ហាត់យុទ្ធក្រមខមមួយរូប ហើយបានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើល សោកស្ដាយ និងចូលរួមរំលែកទុក្ខដោយអារម្មណ៍សោកសង្វេគយ៉ាងខ្លាំង ដោយសារតែក្បាច់គុនមួយនេះមិនសូវមានអ្នកចេះ ហើយគ្រូបង្វឹកវ័យក្មេងរូបនោះបានជួយលើកតម្កើងក្បាច់គុនដ៏កម្រនេះ។
ចំពោះព័ត៌មានលម្អិតអំពីគ្រោះថ្នាក់ចរាចរណ៍មួយនេះ គឺមិនបានបញ្ជាក់ឱ្យបានច្បាស់លាស់ឡើយ ដោយគ្រាន់តែឱ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីយប់មិញ(ថ្ងៃទី8) នៅក្នុងខេត្តព្រះវិហារ ដោយគ្រូពេទ្យមិនអាចជួយសង្គ្រោះទាន់ពេលវេលាបានឡើយ ក្រោយពីគ្រូបង្វឹករូបនេះមានបញ្ហាឈាមកកក្នុងខួរក្បាល៕