លោក Akihiro Kato ម្ចាស់ក្លិបអង្គរថាយហ្គឺរ ដែលជាជនជាតិជប៉ុនបានប្រកាសថា លោកនឹងបំបែកឯកទគ្គកម្មនៃចំនួនអ្នកគាំទ្របាល់ទាត់លីកកំពូលកម្ពុជាក្នុងរដូវកាល2019នេះ។
លោកបានជ្រើសរើសយកថ្ងៃទី7 ខែមេសា ឆ្នាំ2019 ដែលជាថ្ងៃជំនួបរវាងក្លិបរបស់លោកជាមួយក្លិបបាល់ទាត់បឹងកេត ជាថ្ងៃដែលលោកត្រៀមបំបែកឯកទគ្គកម្មមួយនេះ ដោយលោកបានត្រៀមកម្មវិធីពិសេសៗជាច្រើនសម្រាប់ស្វាគមន៍អ្នកទស្សនាដែលមកចូលរួមនៅកីឡដ្ឋានខេត្តសៀមរាបមួយនេះដោយផ្ទាល់។ តែអ្វីដែលជាការរំពឹងទុកនោះមិនបានកើតឡើងឡើយ ដោយសារមានអ្នកមកទស្សនា និងគាំទ្រត្រឹមតែ 3,090នាក់តែប៉ុណ្ណោះ។
គួររំឭកផងដែរថា កាលពីឆ្នាំមុន កីឡដ្ឋាន ខេត្តសៀមរាប បានបំបែកឯកទគ្គកម្មជាកីឡដ្ឋានដែលមានអ្នកចូលរួមទស្សនា ច្រើនជាងគេបំផុតប្រចាំរដូវកាល2018 ដោយមានអ្នកទស្សនា 4,200នាក់។