កូនប្រុសម្ចាស់ក្លិបបឹងកេតដែលជាយុវកីឡាករបាល់ទាត់នៅសាលាបាល់ទាត់បឹងកេត បានចេញដំណើរទៅកាន់ប្រទេសអេស្ប៉ាញតាមការកោះហៅរបស់សាលាបាល់ទាត់ក្លិប Barcelona ( FCBESCOLA ) ដើម្បីសាកល្បងសមត្ថភាព បន្ទាប់ពីរូបគេធ្លាប់បានទៅហ្វឹកហាត់នៅទីនោះកាលពីពេលកន្លងមក និងទទួលបានការចាប់អារម្មណ៍ពីក្រុមគ្រូបង្ហាត់។
ការសាកល្បងបានប្រព្រឹត្តទៅកាលពីថ្ងៃអាទិត្យ ទី7 ខែមេសាកន្លងទៅ ហើយប្រសិនបើអ្វីៗល្អប្រសើរ កីឡាករថ្នាលយុវកីឡាករមួយរូបនេះនឹងជាប់តេស្តជាកីឡាករមួយរូបនៅក្នុងក្រុមថ្នាលរបស់ក្លិបយក្សអេស្ប៉ាញមួយនេះ ហើយរូបគេនឹងចូលរួមការហ្វឹកហាត់ចាប់ពីខែមិថុនាតទៅ។
គួរបញ្ជាក់ផងដែរថា នេះគឺជាលើកទី3 របស់កុមារា Kasidej Vasunan (ហៅ DOME)ហើយ ដែលរូបគេបានធ្វើដំណើរទៅកាន់ប្រទេសអេស្ប៉ាញ បន្ទាប់ពីធ្លាប់បានទៅចូលរួមហ្វឹកហាត់ចំនួន 2លើកកន្លងមកកាលពីឆ្នាំ2018 ជាមួយនឹងកុមារជាច្រើននាក់ទៀតមកពីជុំវិញពិភពលោក។