ក្នុងតារាងចំណាត់ថ្នាក់ក្រុមបាល់ទាត់ពិភពលោក FIFA ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានធ្លាក់ចំណាត់ថ្នាក់ 1លេខ សម្រាប់ខែមេសាដែលទើបតែនឹងប្រកាសកាលពីពេលថ្មីៗនេះ។
ក្នុងចំណោម 211ប្រទេសលើពិភពលោក កម្ពុជាស្ថិតនៅលេខរៀងទី173 នៃចំណាត់ថ្នាក់ក្រុមបាល់ទាត់ក្នុងពិភពលោក និងស្ថិតនៅលើលេខរៀងទី36 ក្នុងចំណោម 46ប្រទេសនៅតំបន់អាស៊ី ហើយស្ថិតនៅលេខរៀងទី8 ក្នុងចំណោម ;11ប្រទេសនៅតំបន់អាស៊ាន។
គួររំឭកផងដែរថា កាលពី 3ខែមុន កម្ពុជាបានស្ថិតនៅលើចំណាត់ថ្នាក់ខ្ពស់ដែលមិនធ្លាប់មាន គឺឈរនៅលើលេខរៀងទី165 ;ដែលជាលេខរៀងស្ថិតនៅលើប្រទេសក្នុងប្រទេសក្នុងអាស៊ានដូចគ្នាចំនួន5 ដូចជា សិង្ហបុរី ម៉ាឡេស៊ី ឡាវ ប្រ៊ុយណេ និងទីម័រខាងកើត៕