តើ​យុវជន​អាច​ធ្វើអ្វី​ខ្លះ​ដើម្បី​សង្គ្រោះ​ទម្រង់​វប្បធម៌​មួយចំនួន​ដែល​ជិត​បាត់បង់​?

កម្ពុជា​ ប្រទេស​ដែល​មាន​អរិយធម៌​ និង​វប្បធម៌​ចំណាស់​ជាងគេ​ ហើយ​សម្បូរ​បែប​ទាំង​សិល្បៈ​អរូបិយ​ស្ថាបត្យកម្ម​ ទស្សន​អប់រំ​ និង​ផ្នែក​ជាច្រើន​ផ្សេងទៀត​។ រហូតមកដល់​បច្ចុប្បន្ន​នេះ​ ដោយសារតែ​ការ​ឆ្លងកាត់​សង្គ្រាម​ និង​ជម្លោះ​នានា​ក្នុង​ប្រវត្តិសាស្ត្រ​ ធ្វើ​ឱ្យ​ទម្រង់​សិល្បៈ​វប្បធម៌​ខ្លះ​ត្រូវ​បាន​បាត់បង់​ ហើយ​រហូតមកដល់​បច្ចុប្បន្ន​នេះ​ យុវជន​ក៏​មិនសូវ​មានការ​គាំទ្រ​ច្រើន​នោះ​ដែរ​។

ដោយ​មើលឃើញ​ពី​បញ្ហា​ប្រឈម​នានា​ទាំងអស់​នេះ​ ធ្វើ​ឱ្យ​ក្រុម​យុវជន​មួយចំនួន​ចាប់ផ្តើម​បញ្ចេញ​សកម្មភាព​របស់​ខ្លួន​ដើម្បី​ស្តារ​ឡើងវិញ​នូវ​ទម្រង់​សិល្បៈ​ទាំងអស់​នោះ​ តែ​ទោះជា​យ៉ាងនេះ​ក្តី​នៅ​មានក​ត្តា​ប្រឈម​ជាច្រើន​ដែល​ត្រូវ​ចូលរួម​ពីសំណាក់​យុវជន​ជាច្រើន​លាន​នាក់​នៅ​កម្ពុជា​។ គ្រាន់តែ​ក្រុម​ណាមួយ​ឬសកម្មភាព​មួយរយៈពេល​ខ្លី​មិន​អាច​ជួយសង្គ្រោះ​ទម្រង់​វប្បធម៌​ទាំងអស់​នោះ​បានទេ​ តែ​វា​ទាមទារ​ឱ្យ​មានការ​យកចិត្ត​ទុកដាក់​ទាំងអស់គ្នា​។

លោក​ សោម​ ច័ន្ទ​សុធា​ សមាជិក​ក្រុម​យុវជន​ដែល​បាន​គាស់​រំឮក​ឡើងវិញ​នូវ​ល្ខោនអាប៉េ​ ដែល​បាន​បាត់បង់​ពី​ប្រទេស​កម្ពុជា​មកវិញ​នា​ពេល​ថ្មី​ៗនេះ​បាន​លើកឡើង​ថា​ កម្ពុជា​យើង​មាន​ទម្រង់​ទស្សនីយភាព​សិល្បៈ​ល្អ​ៗច្រើនណាស់​ដែល​មាន​ទាំង​សោភណភាព​ គុណភាព​ និង​តម្លៃ​អប់រំ​ល្អ​ដល់​ប្រជាជន​ តែ​ទម្រង់​ទាំងអស់​នេះ​បាន​បាត់បង់​បន្តិច​ម្តង​ៗពីសង្គម​ខ្មែរយើង​។ ទម្រង់​សិល្បៈ​ខ្លះ​នៅសល់​តែ​ឈ្មោះ​ទេ​ ដូចជា​ល្ខោនអាប៉េ​នេះ​ជាដើម​ ព្រោះ​វា​បាន​អវត្តមាន​ជាច្រើន​ឆ្នាំ​ ហើយ​មនុស្ស​មួយចំនួន​ថែមទាំង​មិនដែល​ឮឈ្មោះ​ទៀតផង​ តែ​យើង​នៅសល់​ឯក​សារ​ខ្លះ​ៗ និង​សិល្បករ​-សិល្បៈ​ការិនី​ខ្លះ​ដែល​កំពុង​រស់នៅ​ និង​ប្រកបរបរ​ចិញ្ចឹមជីវិត​នៅ​ទី​កន្លែង​ផ្សេង​ៗពីគ្នា​។ ដោយសារតែ​ចង់ឱ្យ​ទម្រង់​សិល្ប​នេះ​រស់​ឡើងវិញ​ ពួក​យើង​បាន​ខិតខំ​ប្រឹងប្រែង​ប្រមែប្រមូល​ថវិកា​ដើម្បី​ធ្វើ​យ៉ាងណា​សម្រួល​ឱ្យ​សិល្បករ​-សិល្ប​ការិនី​ទាំងអស់​នោះ​ពី​បណ្តា​ខេ​ត្ត​ឆ្ងាយ​ៗ និង​មាន​អាយុ​ចំ​ណាស់​ៗពី​ខេ​ត្ត​ឆ្ងាយ​ៗឱ្យមក​ជុំគ្នា​ និង​សម្តែង​ឡើងវិញ​។

លោក​ សោម​ ច័ន្ទ​សុធា​ បាន​និយាយ​ថា​៖ “ការ​ធ្វើ​ឱ្យ​រស់​ឡើងវិញ​នេះ​មិន​អាច​ជោគជ័យ​បានទេ​បើ​គ្មាន​ការ​គាំទ្រ​ និង​យកចិត្ត​ទុកដាក់​បន្ត​ ព្រោះ​យើងខ្ញុំ​បាន​បង្កើត​កម្មវិធី​មួយ​នេះ​ឡើង​បាន​ត្រឹមតែ​បង្ហាញថា​សិល្បៈ​ទម្រង់​នេះ​នៅ​មានជីវិត​ ហើយ​អាច​នឹង​រីក​ដុះដាល​ប្រសិនបើ​មានការ​គាំទ្រ​ តែ​ការ​រីកចម្រើន​ ឬបាត់បង់​ទៅវិញ​ ក៏​អាស្រ័យ​សាធារណជន​ ជាពិសេស​យុវជន​ភាគច្រើន​ដែរ​”។

លោក​ ច័ន្ទ​សុធា​ បាន​បន្ថែម​ទៀត​ថា​ យុវជន​ម្នា​ក់ៗ​មាន​តួនាទី​សំខាន់​ខ្លាំង​ណាស់​ក្នុង​ការ​ជួយ​ដល់​ទម្រង់​សិល្បៈ​វប្បធម៌​មួយចំនួន​ដែល​ជិត​បាត់បង់​មួយចំនួន​ និង​ជួយ​ថែរក្សា​ទម្រង់​ដទៃផ្សេង​ទៀត​ដើម្បី​ឱ្យ​នៅ​គង់វង្ស​ ហើយ​រឹងមាំ​ កុំឱ្យ​បាត់បង់​ទើប​ស្តាយក្រោយ​។ យុវជន​គួរ​សិក្សា​ឱ្យ​បាន​ច្បាស់លាស់​ពី​មូលដ្ឋាន​គ្រឹះ​នៃ​វប្បធម៌​របស់​ខ្លួន​ ជាជាង​ការ​ភ្ញាក់ផ្អើល​តាម​ Facebook​ មួយ​គ្រា​ៗនៅពេល​មាន​ព្រឹត្តិ​ការណ៍​ ឬរឿងរ៉ាវ​វប្បធម៌​ណាមួយ​ដែល​កើតឡើង​ទាំង​នៅក្នុង​ប្រទេស​ និង​នៅក្នុង​តំបន់​។ មាន​យុវជន​ខ្លះ​មិនបាន​ស្គាល់​ពី​ទម្រង់​វប្បធម៌​ខ្លួនឯង​ច្បាស់​ តែ​បែរជា​បញ្ចេញមតិ​ និង​ការ​គាំទ្រ​ខុស​ ដោយ​យក​រូបភាព​ពី​ទម្រង់​សិល្បៈ​របស់​គេ​ហើយ​សរសេរ​ឱ្យ​គាំទ្រ​សិល្បៈ​របស់​យើង​ជាដើម​។ កាលណា​យើង​ស្គាល់​មូលដ្ឋាន​គ្រឹះ​របស់​ខ្លួន​ច្បាស់​នោះ​យើង​មិន​ត្រឹមតែ​រក្សា​ទម្រង់​វិ​ប្ប​ធម៌​របស់​យើង​បាន​គង់វង្ស​ល្អ​នោះ​ទេ​ តែ​ថែមទាំង​អស់​ប្រើប្រាស់​ចរន្ត​ថ្មី​នៃ​វប្បធម៌​ដទៃ​ឱ្យ​ក្លាយជា​របស់​មានប្រយោជន៍​ទៀតផង​។ ជាក់ស្តែង​ នៅក្នុង​សម័យ​អង្គរ​ ដោយសារតែ​ប្រជាជន​យើង​ស្គាល់​ទម្រង់​វប្បធម៌​របស់​ខ្លួន​ច្បាស់​ទោះបីជា​វប្បធម៌​ឥណ្ឌា​ហូរ​ចូល​ក៏​យើង​កែច្នៃ​ប្រើប្រាស់​ឱ្យ​ស្រប​នឹង​សង្គម​ខ្មែរ​ដែរ​ មិនមែន​ចម្លង​យក​ទាំងស្រុង​ហើយ​ធ្វើ​ឱ្យ​ប៉ះពាល់​ ឬភ្លេច​ពី​ទម្រង់​ដើម​របស់​ខ្លួន​នោះ​ទេ​។

នាដករ​ ហង់​ ភូមិ​រ៉ា​ បាន​លើកឡើង​ថា​ ទម្រង់​សិល្បៈ​វប្បធម៌​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​សង្គមជាតិ​របស់​យើង​ ព្រោះ​វា​ជា​អត្តសញ្ញាណ​របស់​សង្គមជាតិ​ដែល​បង្ហាញ​ឱ្យ​ពិភពលោក​បាន​ស្គាល់​។ ពិភពលោក​អាច​ស្គាល់​ខ្មែរ​បាន​ តាមរយៈ​មរតក​វប្បធម៌​ដ៏​ល្អ​វិសិដ្ឋ​ ជាពិសេស​សិល្បៈ​ប្រកបដោយ​គុណ​តម្លៃ​ និង​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ​របស់​យើង​។ ទម្រង់​វប្បធម៌​របស់​ខ្មែរយើង​មាន​លក្ខណៈ​ពិសេស​ច្រើនណាស់​ តែ​គួរ​ឱ្យ​សោក​ស្តាយ​ ចំនួន​អ្នកគាំទ្រ​សិល្បៈ​បុរាណ​ខ្មែរ​នៅ​មានកម្រិត​នៅឡើយ​ ព្រោះ​សម្បូរ​តែ​អ្នកគាំទ្រ​តែមាត់​ តែ​មិនបាន​គាំទ្រ​ពិតប្រាកដ​នោះ​ទេ​។ ដូច​យើង​បានឃើញ​ហើយ​ក្នុង​បណ្តាញ​សង្គម​សម្បូរ​ណាស់​អ្នក​ថា​ស្រឡាញ់​វប្បធម៌​ តែ​ពេល​មានកម្ម​វិធី​សម្តែង​សិល្បៈ​វប្បធម៌​ពិតប្រាកដ​មិនសូវ​មាន​អ្នកគាំទ្រ​ប៉ុន្មាន​នោះ​ឡើយ​។ ជាក់ស្តែង​នៅ​រដូវ​កាល​ចូលឆ្នាំ​ខ្មែ​រម្តងៗ​ សិល្បៈ​ប្រពៃណី​ខ្មែរ​មិនសូវ​មាន​អ្នកគាំទ្រ​ប៉ុន្មាន​នោះ​ទេ​ តែបើ​ចង្វាក់​បែក​ស្លុយ​ថ្មី​ៗយុវជន​ចាប់អារម្មណ៍​ច្រើនជាង​។

លោក​ ហង់​ ភូមិ​រ៉ា​ បាន​និយាយ​ថា​៖ “យុវជន​ជំនាន់​ថ្មី​គួរតែ​ព្យាយាម​ឱ្យ​អស់​លទ្ធភាព​ដើម្បី​គាំទ្រ​សិល្បៈ​វប្បធម៌​ខ្មែរ​ឱ្យ​អស់ពី​ចិត្ត​ មិនមែន​គ្រាន់តែ​សម្តែង​ធ្វើជា​គាំទ្រ​តែ​មិន​យល់​ពី​ទម្រង់​សិល្បៈ​ទាំងអស់​នោះ​ទេ​។ ម្យ៉ាងវិញទៀត​ យើង​ត្រូវ​ចេះ​អភិវឌ្ឍ​ និង​អភិរក្ស​ឱ្យ​បាន​ល្អ​”។

សិល្បករ​បុរាណ​ខាងលើ​បាន​លើកឡើង​ផង​ដែរ​ថា​ ជា​ធម្មតា​ទម្រង់​ប្រពៃណី​បុរាណ​ត្រូវ​អភិរក្ស​ តែ​ក៏​មិនមែន​មិន​ត្រូវការ​អភិវឌ្ឍ​នោះ​ទេ​។ ការ​អភិវឌ្ឍ​នេះ​គឺ​អភិវឌ្ឍ​ដើម្បី​អភិរក្ស​ ព្រោះ​បច្ចុប្បន្ន​នេះ​យើង​មាន​បច្ចេកវិទ្យា​ច្រើន​ ហេតុនេះ​យុវជន​ជំនាន់​ថ្មី​ដែល​មាន​ជំនាញ​ផ្នែក​នេះ​អាច​ចូលរួម​ចំណែក​ក្នុង​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ជំនួយ​ដល់​សិល្បៈ​វប្បធម៌​ឱ្យ​កាន់តែ​មើលទៅ​អស្ចារ្យ​ និង​រស់រវើក​។ នេះ​ជា​ការ​អភិវឌ្ឍ​ តែ​មិន​បាត់បង់​តម្លៃ​ដើម​របស់​យើង​នោះ​ទេ​ តែ​ផ្ទុយទៅវិញ​វា​កាន់តែ​ធ្វើ​ឱ្យ​យើង​មាន​ភាពល្អ​ប្រសើរ​ និង​ល្បី​រន្ទឺ​ថែមទៀត​ផង​៕

អត្ថបទពេញនិយម

អាការ​តាំង​គភ៌ថ្មីៗ និង14សញ្ញា​បញ្ជាក់ថាអ្នក​កំពុង​ជិត​ក្លាយជា​ម្តាយ​គេ​ហើយ

សម្រាប់​អាការ​របស់​អ្នក​តាំង​គភ៌​រយៈដំបូងៗ តើ​យើង​នឹង​ដឹង​យ៉ាងណា​បាន​ថា កំពុងតែ​មានគភ៌​ឬក៏​អត់? ព្រោះ​ក្នុង​រយៈ​ពេល​1សប្តាហ៍​ដំបូង អាច​និយាយបានថា ជា​អំឡុង​ពេលដែល​មិនសូវ​បង្ហាញ​អាការ​ប៉ុន្មាន​ឡើយ ហើយ​បើ​អីុចឹង តើនារីៗយើង​នឹង​ដឹង ហើយ​ប្រាកដ​ក្នុង​ចិត្ត​យ៉ាងណា​បាន​ទៅ​ថា...

អាការ9យ៉ាង​នៃ​អ្នក​ចាប់ផ្តើម​មាន​ផ្ទៃពោះ ដែលនារីៗទាំងឡាយ​គួរ​ដឹង

សញ្ញា​នៃ​ការតាំង​គភ៌​មិន​មែនមាន​ត្រឹមតែ​ការ​ក្អួតចង្អោរ​ប៉ុណ្ណោះ​ទេ ព្រោះ​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុង​រយៈ​ដំបូង​អាច​មិន​ដូចគ្នា​ទាំងអស់​នោះទេ អ្នកខ្លះ​ចាញ់​ខ្លាំង ឬ​អ្នកខ្លះ​សឹងតែ​គ្មាន​អាការ​ចាញ់កូន​សោះ​ក៏មាន ឯ​អ្នក​ខ្លះទៀត​កើត​អាការប្លែកៗដែល​ធ្វើឱ្យ​យល់ច្រឡំ​ថា ជា​អាការ​ជំងឺ​អ្វីមួយ​ទៅវិញ ដូច្នេះ​នៅពេលនេះ ឡា​រ៉ែ​ន សូម​រួបរួម​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុងលក្ខណៈផ្សេងៗមក​ជម្រាប​ជូនជ្រាប...

ត្រូវតែដឹង… អាការឈឺពោះផ្នែកខាងស្ដាំបញ្ជាក់ប្រាប់ពីជំងឺអ្វីខ្លះ?

នរ​ណាៗ​ក៏​ដឹង​ដែរ​ថា​ អាការ​ឈឺពោះ​នេះ​ នៅពេល​ដែល​វា​កើតឡើង​ហើយ​ តែងតែ​សាង​នូវ​ក្ដី​លំបាក​ដល់​រាងកាយ​របស់​យើង​ខ្លាំង​ណាស់​ មិនថា​តែ​ឈឺពោះ​ផ្នែក​ខាងឆ្វេង​ ឬផ្នែក​ខាងស្ដាំ​ឡើយ​។ បើសិនជា​អាការ​ឈឺ​ក្នុង​លក្ខណៈ​នោះ​កើតឡើង​ចំពោះ​យើង​ញឹកញាប់​ នោះ​វា​អាច​ជា​សញ្ញា​មួយ​ដែល​ប្រាប់​ឱ្យ​យើង​ដឹង​អំពី​បញ្ហា​សុខភាព​ដែល​កំពុង​ជិត​មកដល់​ ដូច្នេះ​សូម​ឱ្យ​នឹក​ឃើញ​ជាប់​ជានិច្ច​ថា​...

វិធីពន្លឿនការមករដូវប្រចាំខែ ឱ្យធ្លាក់លឿនជាងមុន មិនមានគ្រោះថ្នាក់ និងទទួលបានផលល្អ

ការមករដូវ គឺជារឿងធម្មតាសម្រាប់ស្ត្រី ប៉ុន្តែស្ត្រីមួយចំនួនអាចមានបញ្ហាមករដូវមិនប្រក្រតី ហើយមានស្ត្រីខ្លះឆាប់មករដូវ ខ្លះទៀតបាត់រដូវ រដូវមកមិនទៀងទាត់ ឬមករដូវយឺតជាដើម។ ស្ត្រីខ្លះអាចរាំងរដូវរហូតដល់គិតថា អ្នកមានផ្ទៃពោះម្តងទៀត...

ឈឺពោះខាងស្តាំ… អាការឈឺនេះបញ្ជាក់ពីជំងឺអ្វីបានខ្លះ?

ឈឺពោះខាងស្តាំញឹកញាប់ រហូតចាប់ផ្តើមនឹកចម្លែកចិត្តចំពោះខ្លួនឯង ថាអេះ៎? អាការឈឺពោះខាងស្តាំនេះកំពុងតែប្រាប់ពី ហេតុអ្វីម្យ៉ាងនៅក្នុងរាងកាយឱ្យយើងដឹងទេដឹង?។ អាការឈឺពោះខាងស្តាំ មិនថាតែផ្នែកខាងលើ ខាងក្រោម ឬឈឺពោះម្តុំក្រោមឆ្អឹងជំនីនោះឡើយ គ្រប់អាការឈឺពោះដែលកើតឡើងសុទ្ធតែមានដើមកំណើតរបស់វាទាំងអស់...

ថ្នាក់ដឹកនាំនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កៀរគរក្រុមហ៊ុនជប៉ុនឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសមាគមជប៉ុន-កម្ពុជា...

កម្ពុជាក្លាយជាម្ចាស់ផ្ទះរៀបចំកម្មវិធីប្រគល់ពាន​រង្វាន់​​អាស៊ានសម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ឆ្នាំ២០២៤

ភ្នំពេញ ៖​  ពាន​រង្វាន់​​អាស៊ាន ​សម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ដែល​បានជួយ​កិច្ច​ការ​សង្គម​ប្រចាំឆ្នាំ ២០២៤ ​ត្រូវ​បានរៀបចំឡើង​នៅរាជធានីភ្នំពេញ​ប្រទេស​កម្ពុជា កាលពីរាត្រីថ្ងៃទី...

ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា នឹងចាប់ផ្តើមនៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៤នេះហើយ

ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជាមួយទៀត ដែលជាឱកាសដ៏ល្អសម្រាប់ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ដែលជាពាណិជ្ជករ ផលិតករ វិនិយោគិន និងសាធារណជន ដើម្បីមកជួបជុំគ្នា មានទំនាក់ទំនងជាមួយគ្នាជាលក្ខណៈផ្លូវការ...

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ វិថីតេជោសន្តិភាពឆ្នេរអង្កោល ជាសរសៃឈាមមួយដ៏សំខាន់ សម្រាប់ការតភ្ជាប់សហគមន៍ទេសចរណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវវិថីតេជោសន្តិភាពឆ្នេរអង្កោល នៅខេត្តកែប...

អត្ថបទស្រដៀងគ្នា