រ៉ូ​លីន​ មាស​ សុខ​សោភា​ និង​តា​រា​ល្បី​ៗ​អង្រួន​ឆាកសង្ក្រាន្តVIPកក្រើក​ខេត្ត​ព្រះសីហនុ​

ពិតជា​កក្រើក​មិនធ្លាប់​មាននៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ ខណៈ​ដែល​វត្តមាន​តារា​ចម្រៀង​ល្បី​ៗទៅ​ចូលរួម​ពិធីជប់លៀង​ដ៏​អធឹក​អធម​អបអរ​បុណ្យចូលឆ្នាំ​របស់​បុរី​វី​អាយ​ភី​ នា​យប់​ថ្ងៃទី៧​ មេសា​ មាន​៖ កញ្ញា​ មាស​ សុខ​សោភា​ លោក​ យ៉ែម​ សំ​អូន​ កញ្ញា​ សូ​ដា​ នី​តា​ កញ្ញា​ រ៉ូ​លីន​ អ្នកនាង​សួន​ ចន្ថា​ កញ្ញា​ ឡេង​ មុនី​រចនា​ អ្នកនាង​ ស៊ីន​ ឧត្តម​ផល្លា​ លោក​ រិន​ សា​វ៉េ​ត កញ្ញា​ អ៊ឹ​ង និមល​ លោក​ រតនៈ​ ពិសិដ្ឋ​និង​តា​រាៗ​ជាច្រើន​រូប​ទៀត​ ដោយ​តារា​ទាំងអស់​សុទ្ឋ​តែ​បាន​បង្ក​បរិយាកាស​ឱ្យ​ពិធី​ទាំងមូល​អឹ​កធឹ​ក និង​មាន​បរិយាកាស​សប្បាយរីករាយ​ នៅ​លើ​ផ្ទៃដី​ប្រមាណ60ហិច​តា​ ហើយ​នៅ​ក្បែរ​ព្រលា​នយន្តហោះ​ ដែល​នៅ​មិន​ឆ្ងាយ​ពី​ឆ្នេរសមុទ្រ​ខេត្ត​ព្រះសីហនុ​។

ខុសពី​ក្រុមហ៊ុន​មួយចំនួន​ដែល​គ្រាន់តែ​ ធ្វើពិធី​ជប់លៀង​សមាជិក​ដើម្បី​អបអរ​បុណ្យចូលឆ្នាំ​ តាំងពី​ល្ងាច​រហូត​យប់​កណ្ដាល​អា​ធ្រា​តុ​ថ្ងៃទី​ ​៧ កន្លងទៅ​នេះ​ ក្រុមហ៊ុន​អចលនទ្រព្យ​ល្បីល្បាញ​បុរី​ វី​អាយ​ភី​ បាន​ទាំង​រៀបចំ​ការ​ប្រគំតន្ត្រី​ ​និង​ ធ្វើ​សង្ក្រាន្ត​ទ្រង់ទ្រាយ​ធំ​ មាន​លក្ខណៈ​ធំជាង​កាលពី​ឆ្នាំមុន​ទៅទៀត​ ​ដើម្បី​អបអរ​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​។ តារាចម្រៀង​មាស​ សុខ​សោភា​ រ៉ូ​លីន​ និង​តារា​ល្បី​ សុទ្ធតែ​បង្ហាញខ្លួន​ ធ្វើ​ឱ្យ​សង្ក្រាន្ដ​ និង​ជប់លៀង​មួយ​នេះ​ កកកុញ​ដោយ​ភ្ញៀវ​កិត្តិយស​ និង​អ្នកទស្សនា​។លោក​វី​ជេ​ ហេ​រ៉ូ​ ​ ដែល​ជា​អ្នក​រៀបចំ​កម្មវិធី​ប្រគំតន្ត្រី​បាន​បង្ហាញ​ពី​ការ​ភ្ញាក់ផ្អើល​ថា​ ដែល​រយៈពេល​តែ​ប៉ុន្មាន​ខែ​សោះ​ តែ​បុរី​វី​អាយ​ភី​ ​បាន​រំលេច​សំណង់​ដល់​រាប់​រយ​ល្វែង​ និង​មាន​អ្នក​មក​ទស្សនាការ​ប្រគំតន្ត្រី​ដែល​បាន​ធ្វើឡើង​យ៉ាង​កក្រើក​នា​យប់​នោះ​។ លោក​ថា​ ទីតាំង​នេះ​ នឹង​ក្លាយជា​តំបន់​លំនៅ​ដ្ឋាន​ ​និង​សេដ្ឋកិច្ច​ធំ​មួយ​ក្នុង​ពេល​ដ៏​ខ្លី​ ​ស្របគ្នា​ដែល​ខេត្ត​ព្រះសីហនុ​ ​ក៏​ស្ថិត​ក្នុង​គម្រោង​អភិវឌ្ឍន៍​មួយ​ដ៏​ធំ​របស់​អ្នក​វិនិយោគ​ចិន​។

លោក​ វ៉ន​ វណ្ណៈ​ អគ្គនាយក​បុរី​វី​អាយ​ភី​ បាន​អះអាង​ថា​ ដោយសារតែ​ល្បឿន​ក្នុង​ការ​លក់​ចេញ​របស់​បុរី​វី​អាយ​ភី​ នៅ​ខេត្ត​ព្រះសីហនុ​ ​ទទួល​បានការ​គាំទ្រ​ច្រើន​ ហើយ​សន្ទុះ​ក្នុង​ការ​លក់​ចេញ​ក៏​លឿន​លើស​ពី​ការ​ប៉ាន់ស្មាន​ ទើប​លោក​សម្រេចចិត្ត​យក​ថ្ងៃ៧​ មេសា​ ជា​ថ្ងៃ​ជប់លៀង​ជូន​ដល់​បុគ្គលិក​ ជា​ក្រុមការងារ​ និង​អតិថិជន​ ដោយ​ភ្ជាប់​ជាមួយ​នឹង​សង្ក្រាន្ដ​ប្រចាំឆ្នាំ​ផង​ ​ដើម្បី​ឱ្យ​បងប្អូន​បាន​រាំ​លេងសប្បាយ​ និង​ បាន​ទស្សនា​សិល្បៈ​បុរាណ​ និង​សម័យ​ជា​ទ្រង់ទ្រាយ​ធំ​ ​មិន​ចាញ់​សង្ក្រាន​មួយចំនួន​ ​និង​ មិន​ខុសពី​ការ​ប្រគំតន្ត្រី​ខ្នាត​ធំ​តែម្ដង​។ លោក​ថា​ ពិធី​មួយ​នេះ​ ក៏​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ខេត្ត​ និង​មន្ត្រី​ជាន់ខ្ពស់​ជអាជ្ញា​ប្រចាំ​តំបន់​យ៉ាងច្រើន​ផង​ដែរ​ ដោយ​លោក​បាន​ចាត់ទុកថា​ពិធីជប់លៀង​ ដែល​អម​ដោយ​តា​រា​ល្បី​ៗដើម្បី​ធ្វើ​សង្ក្រាន្ដ​កាលពី​យប់​ថ្ងៃ​នោះ​ ​គឺជា​ការ​ជួបជុំ​គ្រួសារ​ដ៏​ធំ​របស់​បុរី​វី​អាយ​ភី​ ក្រោយពេល​ជោគជ័យ​លើ​មុខ​ជំនួញ​ដីធ្លី​ ​និង​សាង​សល់​វិស័យ​អចលនទ្រព្យ​។ ​លោក​ថា​ បុរី​វី​អាយ​ភី​កំពុង​បោះជំហាន​ក្លាយជា​ទីក្រុង​រណប​ និង​ជា​ផ្ទះ​ស្នាក់នៅ​ដែល​ជា​ជម្រើស​ដ៏​ល្អ​របស់​អ្នក​ចង់​មក​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ​ ទើប​បុរី​មួយ​នេះ​ សាង​សង​មិនទាន់​បាន​ពាក់កណ្ដាល​គម្រោង​ផង​ ប៉ុន្តែ​ចំនួន​លក់ដាច់​គឺ​ស្ទើរតែ​លប់​លើស​ពី​ការ​គ្រោងទុក​រួច​បាត់​ទៅ​ហើយ​។

ស្របគ្នា​ដែល​លក្ខខណ្ឌនៃការបង់​រំលោះ​ និង​តម្លៃ​ដែល​បាន​កំណត់​ឡើង​ គឺ​តម្រូវ​ចំពោះ​អ្នកមាន​ជីវភាព​មធ្យម​ និង​ធូរធារ​អាច​ទិញ​បាន​យ៉ាង​ស្រួល​ផង​ ទើប​ទីតាំង​បុរី​មួយ​នេះ​ កាន់តែ​មាន​តម្រូវការ​ខ្ពស់​ក្នុង​ការ​កក់​ទិញ​។ លោក​បន្ដ​ថា​ នៅក្នុង​បុរី​នេះ​ ក្រៅពី​មាន​វីឡា​ទោល​ ​វីឡា​កូនកាត់​ ​ផ្ទះល្វែង​ ​ក៏​មាន​ផ្សារ​ ​ហាង​ទំនើប​ ​និង​សួនច្បារ​យ៉ាង​ផាសុកភាព​ក្នុង​គម្រោង​នោះ​ផង​ដែរ​ ​ដោយ​អាច​នឹង​ជ្រើស​ធ្វើពិធី​ជប់លៀង​ និង​សង្ក្រាន្ដ​ធំៗ​បែបនេះ​ឱ្យ​បាន​រាល់​ឆ្នាំ​ ក៏​មិនដឹង​៕

អត្ថបទពេញនិយម

អាការ​តាំង​គភ៌ថ្មីៗ និង14សញ្ញា​បញ្ជាក់ថាអ្នក​កំពុង​ជិត​ក្លាយជា​ម្តាយ​គេ​ហើយ

សម្រាប់​អាការ​របស់​អ្នក​តាំង​គភ៌​រយៈដំបូងៗ តើ​យើង​នឹង​ដឹង​យ៉ាងណា​បាន​ថា កំពុងតែ​មានគភ៌​ឬក៏​អត់? ព្រោះ​ក្នុង​រយៈ​ពេល​1សប្តាហ៍​ដំបូង អាច​និយាយបានថា ជា​អំឡុង​ពេលដែល​មិនសូវ​បង្ហាញ​អាការ​ប៉ុន្មាន​ឡើយ ហើយ​បើ​អីុចឹង តើនារីៗយើង​នឹង​ដឹង ហើយ​ប្រាកដ​ក្នុង​ចិត្ត​យ៉ាងណា​បាន​ទៅ​ថា...

អាការ9យ៉ាង​នៃ​អ្នក​ចាប់ផ្តើម​មាន​ផ្ទៃពោះ ដែលនារីៗទាំងឡាយ​គួរ​ដឹង

សញ្ញា​នៃ​ការតាំង​គភ៌​មិន​មែនមាន​ត្រឹមតែ​ការ​ក្អួតចង្អោរ​ប៉ុណ្ណោះ​ទេ ព្រោះ​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុង​រយៈ​ដំបូង​អាច​មិន​ដូចគ្នា​ទាំងអស់​នោះទេ អ្នកខ្លះ​ចាញ់​ខ្លាំង ឬ​អ្នកខ្លះ​សឹងតែ​គ្មាន​អាការ​ចាញ់កូន​សោះ​ក៏មាន ឯ​អ្នក​ខ្លះទៀត​កើត​អាការប្លែកៗដែល​ធ្វើឱ្យ​យល់ច្រឡំ​ថា ជា​អាការ​ជំងឺ​អ្វីមួយ​ទៅវិញ ដូច្នេះ​នៅពេលនេះ ឡា​រ៉ែ​ន សូម​រួបរួម​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុងលក្ខណៈផ្សេងៗមក​ជម្រាប​ជូនជ្រាប...

ត្រូវតែដឹង… អាការឈឺពោះផ្នែកខាងស្ដាំបញ្ជាក់ប្រាប់ពីជំងឺអ្វីខ្លះ?

នរ​ណាៗ​ក៏​ដឹង​ដែរ​ថា​ អាការ​ឈឺពោះ​នេះ​ នៅពេល​ដែល​វា​កើតឡើង​ហើយ​ តែងតែ​សាង​នូវ​ក្ដី​លំបាក​ដល់​រាងកាយ​របស់​យើង​ខ្លាំង​ណាស់​ មិនថា​តែ​ឈឺពោះ​ផ្នែក​ខាងឆ្វេង​ ឬផ្នែក​ខាងស្ដាំ​ឡើយ​។ បើសិនជា​អាការ​ឈឺ​ក្នុង​លក្ខណៈ​នោះ​កើតឡើង​ចំពោះ​យើង​ញឹកញាប់​ នោះ​វា​អាច​ជា​សញ្ញា​មួយ​ដែល​ប្រាប់​ឱ្យ​យើង​ដឹង​អំពី​បញ្ហា​សុខភាព​ដែល​កំពុង​ជិត​មកដល់​ ដូច្នេះ​សូម​ឱ្យ​នឹក​ឃើញ​ជាប់​ជានិច្ច​ថា​...

វិធីពន្លឿនការមករដូវប្រចាំខែ ឱ្យធ្លាក់លឿនជាងមុន មិនមានគ្រោះថ្នាក់ និងទទួលបានផលល្អ

ការមករដូវ គឺជារឿងធម្មតាសម្រាប់ស្ត្រី ប៉ុន្តែស្ត្រីមួយចំនួនអាចមានបញ្ហាមករដូវមិនប្រក្រតី ហើយមានស្ត្រីខ្លះឆាប់មករដូវ ខ្លះទៀតបាត់រដូវ រដូវមកមិនទៀងទាត់ ឬមករដូវយឺតជាដើម។ ស្ត្រីខ្លះអាចរាំងរដូវរហូតដល់គិតថា អ្នកមានផ្ទៃពោះម្តងទៀត...

ឈឺពោះខាងស្តាំ… អាការឈឺនេះបញ្ជាក់ពីជំងឺអ្វីបានខ្លះ?

ឈឺពោះខាងស្តាំញឹកញាប់ រហូតចាប់ផ្តើមនឹកចម្លែកចិត្តចំពោះខ្លួនឯង ថាអេះ៎? អាការឈឺពោះខាងស្តាំនេះកំពុងតែប្រាប់ពី ហេតុអ្វីម្យ៉ាងនៅក្នុងរាងកាយឱ្យយើងដឹងទេដឹង?។ អាការឈឺពោះខាងស្តាំ មិនថាតែផ្នែកខាងលើ ខាងក្រោម ឬឈឺពោះម្តុំក្រោមឆ្អឹងជំនីនោះឡើយ គ្រប់អាការឈឺពោះដែលកើតឡើងសុទ្ធតែមានដើមកំណើតរបស់វាទាំងអស់...

និស្សិត​ផ្នែកស្ថាបត្យកម្មមួយ​ក្រុម ​បង្ហាញ​គម្រោង​កែលម្អរសួនច្បារ​ផ្សារចាស់ ជា​តំបន់លំហ​បៃតង​សម្រាប់​សកម្មភាព​សហគមន៍ និង​ទាក់ទាញ​ទេសចរ

ភ្នំពេញ ៖ សួនច្បារ​ផ្សារ​ចាស់​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយ​លាត​សន្ធឹង​ពី​ផ្សារ​រាត្រី​ជិត​មាត់ទន្លេ រហូត​ដល់​ស្ថានីយ​អយស្ម័យយានកម្ពុជា, បច្ចុប្បន្ន​សួន​មួយ​នេះ មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ដូចជា​ការ​កកស្ទះ​ចរាចរណ៍​ដោយ​សារ​ចំណត បញ្ហា​បរិស្ថាន...

ថ្នាក់ដឹកនាំនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កៀរគរក្រុមហ៊ុនជប៉ុនឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសមាគមជប៉ុន-កម្ពុជា...

កម្ពុជាក្លាយជាម្ចាស់ផ្ទះរៀបចំកម្មវិធីប្រគល់ពាន​រង្វាន់​​អាស៊ានសម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ឆ្នាំ២០២៤

ភ្នំពេញ ៖​  ពាន​រង្វាន់​​អាស៊ាន ​សម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ដែល​បានជួយ​កិច្ច​ការ​សង្គម​ប្រចាំឆ្នាំ ២០២៤ ​ត្រូវ​បានរៀបចំឡើង​នៅរាជធានីភ្នំពេញ​ប្រទេស​កម្ពុជា កាលពីរាត្រីថ្ងៃទី...

ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា នឹងចាប់ផ្តើមនៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៤នេះហើយ

ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជាមួយទៀត ដែលជាឱកាសដ៏ល្អសម្រាប់ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ដែលជាពាណិជ្ជករ ផលិតករ វិនិយោគិន និងសាធារណជន ដើម្បីមកជួបជុំគ្នា មានទំនាក់ទំនងជាមួយគ្នាជាលក្ខណៈផ្លូវការ...

អត្ថបទស្រដៀងគ្នា