តារាចម្រៀងមួយក្រុមដែលរមែងបង្ហាញទឹកចិត្តនិងបេះដូងបានចូលរួមច្រៀងសម្តែងជាមួយកម្មវិធីសុខភាពតាមរោងចក្រហើយពេលនេះឃើញថាកាន់តែមានប្រជាប្រិយភាពបំបែកការចាប់អារម្មណ៍ដោយល្បីល្បាញដល់កម្មកររោងចក្រអ្នកណាក៍ស្គាល់។
បើទោះជាហត់នឿយកម្លាំងខ្សោយក៍តារាប្រុសស្រីទាំងនោះនៅតែបោះពួយសម្តែង។តារាមានវត្តមានចំណាយពេលជាមួយអ្នករោងចក្រមាន៖ កូម៉ា ជ័យ សុវាត ចែម ស្រីល័ក្ខ ប៉ែន សារាវ សុខ មុន្នីរក្សា ជួន អមរឹទ្ធ អោក សុម៉ាដាលីស អ៊ុង សុវណ្ណារឹទ្ធ សាល បាទី ; ឃ្លាំង ដារាណា ប៊ូ តាំង ហ៊ាង។ពួកគេផ្តុំគ្នាច្រៀងសម្តែងមិនតិចរោងចក្រឡើយដើម្បីធ្វើការអប់រំដល់ការយល់ដល់ពីសុខភាព។តារាទាំងនោះក៍ល្បីណាស់ដែរហើយក្លាយជតារាអាយឌលសម្រាប់រោងចក្រឲតែទៅដល់កន្លែងសម្តែងដឹងតែមានការពេញនិយមណែនណាន់កកកុញអ្នកមកមើល។
លោកយ៉េប រ៉ូហ្វាត អ្នកដឹកនាំសម្តែងនិងជាអ្នករៀបចំឲតួទាំងនោះបានច្រៀងតាមរោងចក្របានឲដឹងថាឥឡូវនេះតារាចម្រៀងទាំងអស់នោះកាន់តែមានសមាជិកចូលច្រៀងច្រើនឡើងៗ ព្រោះបានចែករំលែកការយល់ដឹងពីសុខភាពនិងការបង្កើតប្រជាប្រិយភាពមួយផ្នែកដែរ។ លោកថាទោះជាគ្មានប្រាក់កម្រៃក៏សុខចិត្តស្តែងឲតែមានការគាំទ្រហត់បែបណាក៏ប្តូរផ្តាច់។ អ្វីដែលកក់ក្តៅយើងអរគុណដល់ថៅកែរោងចក្រពីមួយទៅមួយជួយផ្តល់ទីតាំងចូលសម្តែងដោយចិត្តស្មោះចំពោះសិល្បករយើង។