កម្ពុជា​ត្រៀមខ្លួន​ចូលក្នុង​បដិវត្តន៍​ឧស្សាហកម្ម4.0​ តែ​បារម្ភ​ពី​ផល​ប៉ះពាល់​ចំពោះ​អាជីព​ការងារ​

កម្ពុជា​ កំពុង​ជំរុញ​កាន់តែ​ខ្លាំង​លើ​ការរៀបចំ​ដាក់បញ្ចូល​ប្រព័ន្ធ​ឌីជីថល​ទៅ​ក្នុង​សេវា​សាធារណៈ​ និង​វិស័យ​ឯកជន​ដើម្បី​អភិវឌ្ឍ​ខ្លួន​ឱ្យ​កាន់តែ​លឿន​ក្នុង​បរិបទ​ដែល​ត្រូវ​ចូល​ទៅ​ក្នុង​បដិវត្តន៍​ឧស្សាហកម្ម​ ដែល​នឹង​ចូល​មកដល់​នា​ពេល​ឆាប់​ៗនេះ​។

នៅ​ឆ្នាំ​ 2019​ នេះ​សន្និសីទ​ចក្ខុវិស័យ​ប្រទេស​កម្ពុជា​បាន​ចាប់​យក​ប្រធានបទ​សំខាន់​គឺ​ “ការ​ប្រែក្លាយ​ផ្នែក​ឌីជីថល​ឆ្ពោះទៅ​កាន់​ឧស្សាហកម្ម​ 4.0​” ស្រប​ពេល​ដែល​យើង​ទើបតែ​ប្រកាស​រៀបចំ​ក្របខណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច​ឌីជីថល​ នា​ពេល​ថ្មី​ៗនេះ​។ ក្រៅពី​នេះ​ កម្ពុជា​ក៏​កំពុង​រៀបចំ​តំបន់​ជាច្រើន​ឱ្យ​ក្លាយជា​ទីក្រុង​ឆ្លាតវៃ​ និង​រៀបចំ​ប្រព័ន្ធ​សេវាកម្ម​រដ្ឋបាល​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ (e-government​) ផង​ដែរ​។ លើស​ពីនេះ​ទៅទៀត​កម្ពុជា​ក៏​កំពុង​ជំរុញ​ខ្លាំង​លើ​ការ​បណ្តុះបណ្តាល​ផ្នែក​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ វិស្វកម្ម​ និង​គណិតវិទ្យា​ (STEM​) ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​យុវជន​ជំនាន់​ថ្មី​របស់​កម្ពុជា​ អាច​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការប្រកួត​ប្រជែង​ក្នុង​ទីផ្សារ​តំបន់​ ដែល​ប្រទេស​នានា​ក្នុង​តំបន់​ក៏​កំពុង​ជំរុញ​សកម្មភាព​ដូចគ្នា​ដើម្បី​ទាញ​យក​ឱកាស​ក្នុង​បដិវត្តន៍​ឧស្សាហកម្ម​ 4.0នេះ​។

ទោះជា​យ៉ាងនេះ​ក្តី​ នៅក្នុង​សន្និសីទ​ស្តី​ពី​ចក្ខុវិស័យ​កម្ពុជា​ ដែល​ផ្តោត​លើ​ការប្រែប្រួល​ និង​ឱកាស​ផ្នែក​ឌីជីថល​នៅ​ឆ្នាំនេះ​ បាន​រក​ឃើញ​បញ្ហា​ប្រឈម​មួយចំនួន​ផង​ដែរ​ដែល​ទាមទារ​ឱ្យ​មានការ​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​ ដូចជា​កិច្ចពិភាក្សា​ពី​ការរអាក់រអួល​ និង​ការបាត់បង់​ ឬបង្កើត​ការងារ​ដោយ​ប្រព័ន្ធ​ឌីជីថល​។

ពាក់ព័ន្ធ​នឹង​ការរៀបចំ​ប្រព័ន្ធ​ឌីជីថល​នៅ​កម្ពុជា​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​លើកឡើង​ថា​ បដិវត្តន៍​ឧស្សាហកម្ម​ជា​កត្តា​គន្លឹះ​មួយ​ក្នុង​ការកំណត់​និន្នាការ​វិវឌ្ឍន៍​នៃ​សង្គម​ សេដ្ឋកិច្ច​ និង​គ្រប់​ទិដ្ឋភាព​ ជាមួយនឹង​ការបង្កើត​ទាំង​ឱកាស​ និង​កត្តា​ប្រឈម​សម្រាប់​សកលលោក​ទាំងមូល​។ បច្ចុប្បន្ន​នេះ​ បដិវត្តន៍​ឧស្សាហកម្ម​ 4.0​ កំពុង​ជះឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​ការកំណត់​ឡើងវិញ​នូវ​កត្តាផលិតកម្ម​ ទំនាក់ទំនង​ផលិតកម្ម​ ឥរិយាបថ​នៃ​ការប្រើ​ប្រាស់​ និង​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​ ដូចជា​ការប្រើ​ប្រាស់​បញ្ញា​សិប្បនិម្មិត​ (AI​ Artificial​ Intelligence​) ការប្រើ​ប្រាស់​រ៉ូបូ​ត និង​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​។ បច្ចេកវិទ្យា​ទាំងអស់​នេះ​ នឹង​ធ្វើ​ឱ្យ​មានការ​ផ្លាស់​ប្តូរ​លឿន​ដែល​មិនធ្លាប់​មាន​ក្នុង​វិស័យ​ផលិតកម្ម​ អប់រំ​ សុខាភិបាល​ ធុរកិច្ច​ រដ្ឋបាល​សាធារណៈ​ និង​វិស័យ​ពាណិជ្ជកម្ម​ជាដើម​។

សម្តេច​នាយក​រដ្ឋមន្ត្រី​ បាន​លើកឡើង​ផង​ដែរ​ថា​ ការ​ធ្វើ​ឌីជីថល​រូប​នី​យក​ម្ម​ នឹង​ក្លាយជា​កត្តា​ជំរុញ​ឱ្យ​មាន​កំណើន​ថ្មី​មួយ​ តាមរយៈ​ការ​បង្កើន​ផលិតភាព​ និង​ប្រសិទ្ធភាព​ការងារ​ ដែល​ធ្វើ​ឱ្យ​សហគ្រាស​ធន​តូច​ និង​មធ្យម​ មានលទ្ធភាព​ផ្សារភ្ជាប់​ទៅ​នឹង​ចង្វាក់​ផលិតកម្ម​តំបន់​ និង​ពិភពលោក​ រួម​ទាំង​អាច​ស្វែងរក​នវានុវត្តន៍​ភាព​នៅក្នុង​ទំនិញ​ និង​សេវាកម្ម​ផង​ដែរ​។ កត្តា​ទាំងនេះ​ធ្វើ​ឱ្យ​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ ឬប្រទេស​កំពុង​អភិវឌ្ឍន៍​អាច​ចាប់​យក​ឱកាស​ក្នុង​ប្រើប្រាស់​បច្ចេក​វិទ្យា​ថ្មី​ៗសម្រាប់​ផ្លាស់​ប្តូរ​ពី​ឧស្សាហកម្ម​បែប​ប្រពៃណី​ ទៅជា​ឧស្សាហកម្ម​ទំនើប​បាន​។ ទោះជា​យ៉ាងនេះ​ក្តី​ សម្តេច​បាន​លើកឡើង​ផង​ដែរ​ពី​ផល​ប៉ះពាល់​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ថ្មីនេះ​ ចំពោះ​ប្រជាជន​ ដូចជា​ការបាត់បង់​ឱកាស​ការងារ​ដោយសារតែ​ម៉ាស៊ីន​ធ្វើការ​ជំនួស​មនុស្ស​ ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ចាំបាច់​ត្រូវ​មានការ​អប់រំ​ខ្លាំង​ និង​ជំ​នាញ​ខ្ពស់​ៗដើម្បី​ចាប់​យក​ឱកាស​ការងារ​ថ្មី​ ការ​ទទួលយក​ផលប្រយោជន៍​មិន​ស្មើគ្នា​ដោយសារ​កត្តា​ចំណេះដឹង​ និង​បច្ចេកវិទ្យា​ រួម​ទាំង​កត្តា​ជាច្រើន​ទៀត​ដូចជា​ឧក្រិដ្ឋ​កម្ម​បច្ចេកវិទ្យា​ជាដើម​។

ឯកឧត្តម​ អុិ​ត សំ​ហេង​ រដ្ឋមន្ត្រី​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​លើកឡើង​ថា​ ចរន្ត​នៃ​បដិ​វត្ត​ន៍ដ​ឧស្សាហកម្ម​ក៏​ជាផ្នែក​មួយ​ក្នុងចំណោម​ឧបសគ្គ​មួយចំនួន​សម្រាប់​ទីផ្សារ​ការងារ​ ព្រោះ​បច្ចុប្បន្ន​មានការ​ប្រើប្រាស់​បញ្ញា​សិប្បនិម្មិត​ (AI​) ដែល​អាច​ជំនួស​មនុស្ស​លើ​វិស័យ​ជាច្រើន​ ដែល​ធ្វើ​ឱ្យ​សហគ្រាស​ និង​ក្រុមហ៊ុន​មួយចំនួន​កាត់បន្ថយ​ការប្រើ​ប្រាស់​មនុស្ស​។ទោះជា​យ៉ាងនេះ​ក្តី​ យើង​ក៏បាន​ព្យាយាម​ជំរុញ​ផង​ដែរ​នូវ​គោលនយោបាយ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ និង​បច្ចេកទេស​ ជំរុញ​បន្ថែម​ឱ្យ​មានការ​បណ្តុះបណ្តាល​ដោយ​ប្រើ​បច្ចេកវិទ្យា​ និង​រៀបចំ​គម្រោង​ជាច្រើន​ផ្សេងទៀត​ដើម្បី​ជំរុញ​ឱ្យ​ធនធានមនុស្ស​របស់​កម្ពុជា​ មាន​សមត្ថភាព​ក្នុង​ការ​ចាប់​យក​ឱកាស​ការងារ​កាន់តែ​ទូលំទូលាយ​។

លោក​សាស្ត្រា​ចារ្យ​ ជី​ គឹម​អុី​ ព្រឹទ្ធបុរស​នៃ​មហាវិទ្យាល័យ​ វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​ នៃ​សាកល​វិទ្យាល័យ​បៀ​លប្រាយ​ បាន​លើកឡើង​ថា​ ទន្ទឹម​នឹង​ស្ថាប័ន​សាធារណៈ​ ក៏ដូចជា​ស្ថាប័ន​អប់រំ​ព្យាយាម​ក្នុង​ការជំរុញ​ការ​បណ្តុះបណ្តាល​លើ​ផ្នែក​បច្ចេកវិទ្យា​ និង​វិទ្យាសាស្ត្រ​សិស្ស​និស្សិត​ខ្លួនឯង​ ក៏​ត្រូវ​ដឹងពី​ចរន្ត​ការងារ​នា​ពេល​អនាគត​ផង​ដែរ​។ ធនធានមនុស្ស​ជំនាន់​ថ្មី​ គួរ​ព្យាយាម​ចាប់​យក​ឱកាស​ក្នុង​ការ​ស្វែងយល់​ពី​បច្ចេក​វិទ្យា​ថ្មី​ៗដែល​ពិភពលោក​កំពុង​ប្រើប្រាស់​ និង​ចាកចេញ​ពី​ការងារ​ដដែល​ ដោយ​ការស្វែងរក​គំនិត​បង្កើត​គំ​និ​តថ្មី​ៗឱ្យ​កាន់តែ​ឆ្លាតវៃ​ និង​ខិតខំ​ប្រឹងប្រែង​ឱ្យ​បាន​កាន់តែ​ខ្លាំង​បើ​ទោះបីជា​ទីផ្សារ​ក្នុង​ប្រទេស​មិនសូវ​មានការ​ប្រកួតប្រជែង​ខ្លាំង​ក៏ដោយ​។

លោក​សាស្ត្រា​ចារ្យ​ ជី​ គឹម​អុី​ បាន​និយាយ​ថា​៖ “យើង​ត្រូវ​ចាំ​ថា​ ពិភពលោក​កាន់តែ​មានការ​ប្រកួតប្រជែង​ និង​បើកទូលាយ​ ហេតុនេះ​និស្សិត​ត្រូវតែ​ខិតខំ​ប្រឹងប្រែង​ឱ្យ​បាន​ខ្លាំង​ ព្រោះ​ទន្ទឹម​នឹង​យើង​ដើរ​ គេ​ក៏​កំពុង​រត់​ដែរ​។ អ្វី​ដែល​និស្សិត​ធ្វើ​បាន​ គឺ​ខំ​ បើ​មិន​ខំ​ យើង​នឹង​នៅ​ក្រោយគេ​”។

អ្នកជំនាញ​អប់រំ​ខាងលើ​បាន​លើកឡើង​ផង​ដែរ​ថា​ សម័យ​បច្ចេកវិទ្យា​នេះ​ យើង​មាន​ទាំង​ឱកាស​ និង​កត្តា​ប្រឈម​ ប្រសិនបើ​យើង​ចេះ​ចាប់​ឱកាស​ នោះ​យើង​នឹងអាច​ទទួល​បានការ​ងារ​ ហើយ​ក្លាយជា​មនុស្ស​ខ្លាំង​ និង​អាច​ធ្វើការងារ​នៅ​ប្រទេស​ធំៗ​បាន​ថែមទៀត​ផង​ តែ​ប្រសិនបើ​យើង​បណ្តែតបណ្តោយ​ នោះ​កុំថាឡើយ​ការងារ​ក្នុង​តំបន់​ តែ​ការងារ​ក្នុង​ប្រទេស​ក៏​យើង​មិន​អាច​ប្រកួត​ឈ្នះ​គេ​ដែរ​៕

អត្ថបទពេញនិយម

អាការ​តាំង​គភ៌ថ្មីៗ និង14សញ្ញា​បញ្ជាក់ថាអ្នក​កំពុង​ជិត​ក្លាយជា​ម្តាយ​គេ​ហើយ

សម្រាប់​អាការ​របស់​អ្នក​តាំង​គភ៌​រយៈដំបូងៗ តើ​យើង​នឹង​ដឹង​យ៉ាងណា​បាន​ថា កំពុងតែ​មានគភ៌​ឬក៏​អត់? ព្រោះ​ក្នុង​រយៈ​ពេល​1សប្តាហ៍​ដំបូង អាច​និយាយបានថា ជា​អំឡុង​ពេលដែល​មិនសូវ​បង្ហាញ​អាការ​ប៉ុន្មាន​ឡើយ ហើយ​បើ​អីុចឹង តើនារីៗយើង​នឹង​ដឹង ហើយ​ប្រាកដ​ក្នុង​ចិត្ត​យ៉ាងណា​បាន​ទៅ​ថា...

អាការ9យ៉ាង​នៃ​អ្នក​ចាប់ផ្តើម​មាន​ផ្ទៃពោះ ដែលនារីៗទាំងឡាយ​គួរ​ដឹង

សញ្ញា​នៃ​ការតាំង​គភ៌​មិន​មែនមាន​ត្រឹមតែ​ការ​ក្អួតចង្អោរ​ប៉ុណ្ណោះ​ទេ ព្រោះ​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុង​រយៈ​ដំបូង​អាច​មិន​ដូចគ្នា​ទាំងអស់​នោះទេ អ្នកខ្លះ​ចាញ់​ខ្លាំង ឬ​អ្នកខ្លះ​សឹងតែ​គ្មាន​អាការ​ចាញ់កូន​សោះ​ក៏មាន ឯ​អ្នក​ខ្លះទៀត​កើត​អាការប្លែកៗដែល​ធ្វើឱ្យ​យល់ច្រឡំ​ថា ជា​អាការ​ជំងឺ​អ្វីមួយ​ទៅវិញ ដូច្នេះ​នៅពេលនេះ ឡា​រ៉ែ​ន សូម​រួបរួម​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុងលក្ខណៈផ្សេងៗមក​ជម្រាប​ជូនជ្រាប...

ត្រូវតែដឹង… អាការឈឺពោះផ្នែកខាងស្ដាំបញ្ជាក់ប្រាប់ពីជំងឺអ្វីខ្លះ?

នរ​ណាៗ​ក៏​ដឹង​ដែរ​ថា​ អាការ​ឈឺពោះ​នេះ​ នៅពេល​ដែល​វា​កើតឡើង​ហើយ​ តែងតែ​សាង​នូវ​ក្ដី​លំបាក​ដល់​រាងកាយ​របស់​យើង​ខ្លាំង​ណាស់​ មិនថា​តែ​ឈឺពោះ​ផ្នែក​ខាងឆ្វេង​ ឬផ្នែក​ខាងស្ដាំ​ឡើយ​។ បើសិនជា​អាការ​ឈឺ​ក្នុង​លក្ខណៈ​នោះ​កើតឡើង​ចំពោះ​យើង​ញឹកញាប់​ នោះ​វា​អាច​ជា​សញ្ញា​មួយ​ដែល​ប្រាប់​ឱ្យ​យើង​ដឹង​អំពី​បញ្ហា​សុខភាព​ដែល​កំពុង​ជិត​មកដល់​ ដូច្នេះ​សូម​ឱ្យ​នឹក​ឃើញ​ជាប់​ជានិច្ច​ថា​...

វិធីពន្លឿនការមករដូវប្រចាំខែ ឱ្យធ្លាក់លឿនជាងមុន មិនមានគ្រោះថ្នាក់ និងទទួលបានផលល្អ

ការមករដូវ គឺជារឿងធម្មតាសម្រាប់ស្ត្រី ប៉ុន្តែស្ត្រីមួយចំនួនអាចមានបញ្ហាមករដូវមិនប្រក្រតី ហើយមានស្ត្រីខ្លះឆាប់មករដូវ ខ្លះទៀតបាត់រដូវ រដូវមកមិនទៀងទាត់ ឬមករដូវយឺតជាដើម។ ស្ត្រីខ្លះអាចរាំងរដូវរហូតដល់គិតថា អ្នកមានផ្ទៃពោះម្តងទៀត...

ឈឺពោះខាងស្តាំ… អាការឈឺនេះបញ្ជាក់ពីជំងឺអ្វីបានខ្លះ?

ឈឺពោះខាងស្តាំញឹកញាប់ រហូតចាប់ផ្តើមនឹកចម្លែកចិត្តចំពោះខ្លួនឯង ថាអេះ៎? អាការឈឺពោះខាងស្តាំនេះកំពុងតែប្រាប់ពី ហេតុអ្វីម្យ៉ាងនៅក្នុងរាងកាយឱ្យយើងដឹងទេដឹង?។ អាការឈឺពោះខាងស្តាំ មិនថាតែផ្នែកខាងលើ ខាងក្រោម ឬឈឺពោះម្តុំក្រោមឆ្អឹងជំនីនោះឡើយ គ្រប់អាការឈឺពោះដែលកើតឡើងសុទ្ធតែមានដើមកំណើតរបស់វាទាំងអស់...

និស្សិត​ផ្នែកស្ថាបត្យកម្មមួយ​ក្រុម ​បង្ហាញ​គម្រោង​កែលម្អរសួនច្បារ​ផ្សារចាស់ ជា​តំបន់លំហ​បៃតង​សម្រាប់​សកម្មភាព​សហគមន៍ និង​ទាក់ទាញ​ទេសចរ

ភ្នំពេញ ៖ សួនច្បារ​ផ្សារ​ចាស់​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយ​លាត​សន្ធឹង​ពី​ផ្សារ​រាត្រី​ជិត​មាត់ទន្លេ រហូត​ដល់​ស្ថានីយ​អយស្ម័យយានកម្ពុជា, បច្ចុប្បន្ន​សួន​មួយ​នេះ មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ដូចជា​ការ​កកស្ទះ​ចរាចរណ៍​ដោយ​សារ​ចំណត បញ្ហា​បរិស្ថាន...

ថ្នាក់ដឹកនាំនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កៀរគរក្រុមហ៊ុនជប៉ុនឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសមាគមជប៉ុន-កម្ពុជា...

កម្ពុជាក្លាយជាម្ចាស់ផ្ទះរៀបចំកម្មវិធីប្រគល់ពាន​រង្វាន់​​អាស៊ានសម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ឆ្នាំ២០២៤

ភ្នំពេញ ៖​  ពាន​រង្វាន់​​អាស៊ាន ​សម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ដែល​បានជួយ​កិច្ច​ការ​សង្គម​ប្រចាំឆ្នាំ ២០២៤ ​ត្រូវ​បានរៀបចំឡើង​នៅរាជធានីភ្នំពេញ​ប្រទេស​កម្ពុជា កាលពីរាត្រីថ្ងៃទី...

ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា នឹងចាប់ផ្តើមនៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៤នេះហើយ

ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជាមួយទៀត ដែលជាឱកាសដ៏ល្អសម្រាប់ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ដែលជាពាណិជ្ជករ ផលិតករ វិនិយោគិន និងសាធារណជន ដើម្បីមកជួបជុំគ្នា មានទំនាក់ទំនងជាមួយគ្នាជាលក្ខណៈផ្លូវការ...

អត្ថបទស្រដៀងគ្នា