កីឡាករកម្ពុជា ច្រឹង ពលរដ្ឋ ត្រូវបានក្លិបជើងឯកលីកកំពូលរបស់ថៃ Buriram United (ប៊ុរីរ៉ាំ យូណៃថិត) ចុះកុងត្រាខ្ចីជើងយកកីឡាកររូបនេះទៅលេងកាលពីខែសីហា ឆ្នាំ2018។
ប៉ុន្តែមកដល់ពេលនេះ កីឡាកររូបនេះមិនទាន់អាចចួលរួមលេងជាមួយក្រុមដែលមានមូលដ្ឋាននៅភាគឦសាននៃប្រទេសថៃនេះបាននៅឡើយទេ ដោយសារតែមិនទាន់ជាសះស្បើយពីរបួសសរសៃពួរជង្គង់។
មកទល់នឹងពេលនេះ ឈ្មោះកីឡាករ ច្រឹង ពលរដ្ឋ ត្រូវបានក្លិបក្រសួងការពារជាតិដាក់បញ្ចូលជាកីឡាកររបស់ក្លិបសម្រាប់ចូលរួមលេងក្នុងលីកកំពូលកម្ពុជា ទោះបីជាកីឡាកររូបនេះនៅជាប់កុងត្រាខ្ចីជើងជាមួយនឹងក្រុមនៅប្រទេសថៃក៏ដោយ៕