សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់មហាកិត្តិយសអញ្ជើញចូលរួមក្នុងពិធីពិសាអាហារសាមគ្គីក្នុងមហាគ្រួសារកីឡាជាមួយកីឡាករ កីឡាការិនី មន្ត្រីកីឡា និងគ្រូបង្វឹក សរុបចំនួន 4.096នាក់ នាល្ងាចថ្ងៃទី4 ខែមេសា នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។
ជារៀងរាល់ឆ្នាំ កម្មវិធីនេះតែងតែប្រារព្ធឡើងដោយមានការចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជារៀងរាល់មុនពិធីចូលឆ្នាំប្រពៃណីខ្មែរចូលមកដល់។
ឆ្លៀតក្នុងឱកាសនេះដែរ អត្តពលិកកម្ពុជា និងមន្ត្រីពាក់ព័ន្ធនឹងកីឡាជាង 4ពាន់នាក់នេះ ម្នាក់ៗនឹងទទួលបានថរិកាឧបត្ថម្ភចំនួន 10ម៉ឺនរៀលពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសដែលសម្តេចអនុញ្ញាតឱ្យអត្តពលិកទាំងអស់ជួបជុំទទួលទានអាហារមហាគ្រួសារកីឡាកម្ពុជាប្រចាំឆ្នាំនេះ៕