តារាសម្តែងរាងសង្ហាដែលបានលេចមុខមាត់នៅក្នុងសង្គមច្រើនទាំងមនុស្សធម៌ទាំងការងារសិល្បៈលោកម៉ាកវីនហាក់មានអារម្មណ៍ខ្លោចចិត្តអាណិតដល់បងស្រីរបស់ខ្លួនត្រូវបានមនុស្សរាប់អានទុកចិត្តម្នាក់បែរជាមានការបំផ្លាញមិត្តភាពរហូតបានប្រាក់ដល់ដៃហើយមិនព្រមបង្វិលលុយមកវិញ។ ទង្វើគេចចេញពីបញ្ហាក្រោមលេសរាប់រយធ្វើឱ្យតារាសម្តែងម៉ាវីននិងបងស្រីហួសចិត្តហើយផ្តាំដល់មនុស្សទាំងអស់គួរតែកុំជឿទុកចិត្តពេកនៅពេលមានការពឹងពាក់រាល់លុយកាក់។
លោក Mavin បានបង្ហាញនូវការទម្លាយមូលហេតុបែបនេះព្រោះតែលោកយល់ថាមនុស្សក្នុងសង្គមរស់នៅជាមួយគ្នាគួរកុំបោកប្រាស់គ្នាត្រូវស្មោះត្រង់ជាមួយគ្នាគួរបង្ហាញទង្វើល្អដាក់គ្នាពេលមានបញ្ហានោះគ្មានការមើលរំលង។ ជាក់ស្តែងបងស្រីលោកត្រូវបានខកចិត្តជាមួយនារីម្នាក់ដែលជំពាក់លុយយូរៗទៅលែងសងពោលបានបំផ្លាញការទុកចិត្តគ្នាទៅវិញទៅមក។ លោកចង់ឱ្យគេស្គាល់មុខស្ត្រីរូបនេះដើម្បីជាសារដល់បងប្អូនទាំងអស់ត្រូវប្រយ័ត្នប្រយែងគួរកុំចាញ់បោកស្ត្រីខាងលើក្រែងលចេញស្នៀតលួងលោមចេញពិសខ្ចីបុល ព្រោះដឹងតែគាត់គេចមិនសងវិញទេនាំតែខាតពេលនិងប្រកែកគ្នាទុកលុយប្រើការរកស៊ីវិញល្អជាង។ ចូរប្រយ័ត្នចំពោះស្ត្រីម្នាក់ហ្នឹងព្រោះមានអ្នកស្គាល់ដែរគួរតែនៅឲឆ្ងាយខ្លាចភ្លាត់ចាញ់ល្បិច។
លោក ម៉ាវីន ជាតារាសម្ដែងមួយរូបដែលបានប្រឡូកលើការងារសិល្បៈច្រើនគួរសម ហើយប្រិយមិត្តមួយចំនួនក៏ធ្លាប់បានឃើញលោកនៅក្នុងរឿងភាគទូរទស្សន៍មួយចំនួនផងដែរ ដូចជា រឿង ភ្លើង ជាដើម។ ការតស៊ូព្យាយាមដើរលើវិថីសិល្បៈដែលខ្លួនស្រលាញ់ កម្លោះសង្ហាកូនអ្នកកំពង់ចាមរូបនេះ មិនចុះញ៉មចំពោះឧបសគ្គ និងការរិះគន់ឡើយ តែផ្ទុយទៅវិញលោកនៅតែបន្តការខិតខំបោះជំហានទៅមុខជានិច្ច ដើម្បីកែប្រែសមត្ថភាពរបស់ខ្លួនឲ្យកាន់តែល្អប្រសើរ។